ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តសៀមរាបចំនួន៣៣៩នាក់។

បើតាមលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត ការចាប់ផ្ដើមធ្វើតេស្តរកសារធាតុញៀនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក លើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត រៀបចំធ្វើតេស្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។
មន្ត្រី និងបុគ្គលិក ដែលបម្រើការងារនៅសាលាខេត្តសៀមរាប មានចំនួនសរុប ៣៣៩នាក់ (ស្រី ១២០នាក់) ក្នុងនោះមានក្រុប្រឹក្សាខេត្ត ២៧នាក់ (ស្រី ៣នាក់), ការិយាល័យប្រជាពលរដ្ឋ ២នាក់ (ស្រី ១នាក់), មន្ត្រីក្របខណ្ឌ ១៧៥នាក់ (ស្រី ៤៣នាក់) ដោយមានមន្ត្រីសាលាខេត្ត ១៥៩នាក់ (ស្រី ៤១នាក់) មន្ត្រីក្របខណ្ឌជួរក្រោយចំនួន ១៦នាក់ (ស្រី ២នាក់), រួមទាំងមន្ត្រីកិច្ចសន្យាចំនួន ៨១នាក់ (ស្រី ៤៣នាក់) មន្ត្រីស្ម័ត្រចិត្តចំនួន ៣៤នាក់ (ស្រី ១៦នាក់) និងអ្នកអនាម័យចំនួន ២០នាក់ (ស្រី ១៣នាក់)។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការធ្វើតេស្តរកធាតុញៀនលើមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ គឺដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។
លោកបានឱ្យដឹងទៀតថា នេះជាជំហានដំបូងរបស់រដ្ឋបាលខេត្ត ដែលបានទទួលឧបករណ៍សម្រាប់ធ្វើតេស្តដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គិលសាលាខេត្តសៀមរាប។ ដូច្នេះ រដ្ឋបាលខេត្ត នឹងបន្តបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យទៀតផង។

គូសបញ្ជាក់ដែរថា ក្នុងចំណោមមន្ត្រីទាំង៣៣៩នាក់ ដែលបានចូលរួមធ្វើតេស្ត មានចំនួន២៩៤ នាក់ ស្រី ១១៣នាក់ និងមិនបានចូលរួមចំនួន ៤៥នាក់ ស្រី ៧នាក់ ដោយបានសុំច្បាប់ ២៦នាក់, ជាប់បេសកកម្ម ១៧នាក់, លាឈប់ ១នាក់ និងទំនាក់ទំនងមិនបាន ១នាក់។ ជាលទ្ធផល មន្ត្រីដែលបានធ្វើតេស្ត សុទ្ធតែអវិជ្ជមានទាំងអស់៕



អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


