Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ ឥណ្ឌា ហាមប្រាមប្រជាជនមូស្លីម មុនការបោះឆ្នោត​

បានផុស

នៅ

តុលាការប្រទេសឥណ្ឌាបានហាមឃាត់ការចូលសាលារៀនរបស់ប្រជាជនមូស្លីនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ ដែលជាវិធានការមួយទាញប្រជាជនមូស្លីមជាច្រើនឲ្យឃ្លាតឆ្ងាយពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi មុនពេលការបោះឆ្នោតសកលមកដល់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៤ ខែ​មីនា​កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចកាលពីចុងសប្ដាហ៍កន្លងទៅបានលុបចោលច្បាប់ឆ្នាំ ២០០៤ ដែលគ្រប់គ្រងប្រជាជនមូស្លីមក្នុងរដ្ឋ Uttar Pradesh ដោយនិយាយថា វាបំពានលើលទ្ធិសាសនានិយមតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា និងបញ្ជាឲ្យផ្លាស់ប្តូរសិស្សទៅសាលាធម្មតា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាជនមូស្លីមនៅក្នុងរដ្ឋនេះបាននិយាយថា ដីការបស់តុលាការកំពូលប៉ះពាល់ដល់សិស្សចំនួន ២.៧ លាននាក់ និងគ្រូបង្រៀន ១០,០០០ នាក់នៅក្នុងចំំណោមប្រជាជនមូស្លីម ២៥,០០០ នាក់ ។

កន្លងមក រដ្ឋាភិបាលរដ្ឋ Uttar Pradesh ក៏បានបញ្ឈប់កម្មវិធីផ្តល់មូលនិធិសម្រាប់ប្រជាជនមូស្លីមនៅក្នុងខែមករាផងដែរ ដែលធ្វើឲ្យគ្រូបង្រៀន ២១,០០០ នាក់គ្មានការងារធ្វើ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានឹងរៀបចំការបោះឆ្នោតសកលនៅចន្លោះខែមេសា និងខែមិថុនា ខណៈគណបក្ស Bharatiya Janata (BJP) របស់លោក Modi រំពឹងនឹងឈ្នះឆ្នោតអាណត្តិថ្មី ស្របពេលជនមូស្លីម និងក្រុមសិទ្ធិមនុស្សបានចោទប្រកាន់សមាជិក BJP ថាបានផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើមរើសអើង និងការប្រឆាំងសាសនាឥស្លាមជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម