ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនជំនួយមនុស្សធម៌លើកដំបូងចូលទឹកដី មីយ៉ាន់ម៉ា តែរងមតិរិះគន់ថា ទើរត្រឹមយោធា
ប្រទេសថៃបានដឹកជញ្ជូនជំនួយមនុស្សធម៌លើកដំបូងរបស់ខ្លួនទៅកាន់ទឹកដីមីយ៉ាន់ម៉ាដែលកំពុងយាយីដោយសង្រ្គាមផ្ទៃក្នុងកាលពីថ្ងៃចន្ទ ទី២៥ ខែមីនា ដើម្បីជួយសម្រាលស្ថានភាពលំបាកនៃប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់ ដែលកំពុងផ្លាស់ទីជម្រកគេចពីសង្គ្រាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ។

ទន្ទឹមនឹងនោះ ក៏មានការរិះគន់ពីសាធារណមតិផងដែរថា ជំនួយទាំងនោះនឹងផ្តល់ជាប្រយោជន៍ត្រឹមតែប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលស្ថិតក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់កងទ័ពយោធាតែប៉ុណ្ណោះ ។ ដោយឡែក ប្រជាពលរដ្ឋជាច្រើនទៀតដែលសល់នៅពីក្រោយនោះ ពិសេសក្នុងតំបន់ជម្លោះ ពុំមានឱកាស ឬមានសិទ្ធិអាចយកជំនួយនេះបានឡើយ ។
យ៉ាងណាមិញ ប្រទេសថៃបានបញ្ជូនជំនួយតាមឡានដឹកទំនិញប្រមាណ ១០ គ្រឿងទៅដល់ព្រំដែនខេត្ត Tak ភាគខាងលិចប្រទេស ដោយមានជំនួយប្រមាណ ៤,០០០ កញ្ចប់ ផ្តល់ទៅកាន់ទីប្រជុំជនចំនួន ៣ ក្នុងរដ្ឋ Kayin ក៏ដូចជារដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ាដែលបញ្ជូនបន្តទៅដល់ប្រជាពលរដ្ឋប្រមាណ ២០,០០០ នាក់ ។

កញ្ចប់ជំនួយខាងលើនោះ ជាតម្លៃលុយប្រមាណ ៥ លានបាត ប្រហែលនឹង ១៣៨,០០០ ដុល្លារអាមេរិក ដែលភាគច្រើនគឺជាអាហារ ភេសជ្ជៈ សាប៊ូ និងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ។
គួររំឭកដែរថា ប្រជាជនជាង ២.៨ លាននាក់នៅមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះកំពុងផ្លាស់ទីជម្រក ដោយហេតុផលសង្គ្រាមហែកហួរក្នុងប្រទេស ។ តាមទិន្នន័យពីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១៨.៦លាននាក់ រួមទាំងកុមារ ៦ លាននាក់កំពុងត្រូវការជំនួយសង្គ្រោះមនុស្សធម៌ជាចាំបាច់ ៕


ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ