ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកទំនិញ បើកបុក បាក់ស្ពាន ធ្លាក់រថយន្តច្រើនគ្រឿងចូលទន្លេ នៅអាមេរិក
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃអង្គារទី២៦ខែមីនា, ស្ពាន Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង បើកបុកទាំងកំពុងមានការធ្វើចរាចរណ៍យ៉ាងមមាញឹក ដោយបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទន្លេ ហើយគេក៏ឃើញមានមនុស្សនៅក្នុងទឹកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត New York Times រាយការណ៍ថា ភ្លាមៗនេះ គេមិនទាន់ដឹងអំពីទំហំនៃការខូចខាតចំពោះស្ពានប្រវែង៣គីឡូម៉ែត្រ ដែលឆ្លងកាត់ទន្លេ Patapsco នៅឡើយទេ។
ពាក់ព័ន្ធហេតុការណ៍ខាងលើ អាជ្ញាធរដឹកជញ្ជូនរដ្ឋ Maryland បានប្រកាសលើបណ្តាញសង្គម X ថា គ្រប់ចរាចរណ៍ដែលភ្ជាប់ទៅស្ពាននេះ ត្រូវបានបិទទាំងស្រុង។
ស្របពេលជាមួយគ្នានោះ ក៏មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីមនុស្សស្លាប់និងរបួសដែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សារព័ត៌មានកម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កប៉ាល់ដឹកទំនិញ បុកផ្តាច់ស្ពាន ធ្លាក់រថយន្ត៥គ្រឿង ចូលទន្លេ នៅប្រទេសចិន
-
សន្តិសុខសង្គម១៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


