ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានពលរដ្ឋខ្លួននៅបារាំងឲ្យប្រយ័ត្ន ហាក់មានអ្វីមិនស្រួល
តាមសេចក្តីរាយការណ៍របស់ FOX News នៅថ្ងៃអង្គារទី២៦ខែមីនា, ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉ារីស បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសបារាំង ត្រូវប្រយ័ត្នប្រយែងផ្នែកសន្តិសុខ ក្រោយផ្ទុះអំពើភេរវកម្មកាលពីសប្តាហ៍មុននៅទីក្រុងមូស្គូ ដែលការប្រកាសនេះ ត្រូវបានក្រុមអ្នកជំនាញសន្និដ្ឋានថា ហាក់ដូចជាមានរឿងអ្វីមិនស្រួល ព្រោះក្រុមរដ្ឋឥស្លាម អាចបើកការវាយប្រហារនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

សេចក្តីប្រកាសនេះមានន័យថា អ្នកទេសចរក្នុងប្រទេសបារាំង ត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន ពេលស្ថិតនៅតាមទីសាធារណៈ រួមទាំងពេលជិះមធ្យោបាយដឹកជញ្ជូន នៅទីតាំងគោរពបូជា តំបន់ទេសចរណ៍ សាលារៀន កន្លែងលេងកីឡា និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗផ្សេងទៀត។
ស្ថានទូតអាមេរិកព្រមានថា ក្រុមភេរវករ អាចកំណត់គោលដៅពិសេសនៅតាមតំបន់ទេសចរណ៍ ហើយសាធារណជន ត្រូវរាយការណ៍ពីសកម្មភាពគួរឲ្យសង្ស័យណាមួយ ទៅកាន់សមត្ថកិច្ច។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបារាំង ក៏បានប្រកាសប្រុងជើងការកាន់តែខ្លាំង ដោយដំឡើងកម្រិតគំរាមកំហែងអំពើភេរវកម្ម ឈានដល់ចំណុចខ្ពស់ថ្មីមួយទៀត ទូទាំងប្រទេសផងដែរ។
លោកនាយករដ្ឋមន្ត្រី Gabriel Attal បានសរសេរនៅលើបណ្តាញសង្គម X ថា “បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ ប្រធានាធិបតីបារាំង បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាបន្ទាន់។ ដោយមើលឃើញពីការអះអាងរបស់ក្រុមរដ្ឋឥស្លាមថា ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារ និងការគំរាមកំហែងដែលកំពុងកើតមាននៅក្នុងប្រទេសរបស់យើង យើងបានសម្រេចចិត្តដំឡើងការគំរាមកំហែងវាយប្រហារភេរវកម្ម ឈានដល់កម្រិតខ្ពស់បំផុត”។

មិនត្រឹមតែបារាំងទេ ប្រទេសអ៊ីតាលី ក៏ធ្វើដូចនេះដែរ ដោយក្រុមប្រឹក្សាសន្តិសុខជាតិ បានជួបប្រជុំកាលពីថ្ងៃចន្ទ ហើយសម្រេចចិត្តបង្កើនសន្តិសុខ មុនពេលឈានដល់បុណ្យ Easter នៅចុងសប្តាហ៍នេះ។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រទី២២ខែមីនា បុរស៤នាក់ បានបើកការបាញ់ប្រហារក្នុងសាលប្រគំតន្ត្រី Crocus ជាយក្រុងមូស្គូ ដោយសម្លាប់មនុស្សចំនួន១៣៩នាក់ ហើយបានដុតបំផ្លាញអគារនោះចោលតែម្តង។ ក្រោយមក តាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ភេរវករទាំងអស់ត្រូវចាប់បាន ពេលព្យាយាមជិះរថយន្តគេចខ្លួន ដោយសំដៅឆ្ពោះទៅព្រំដែនអ៊ុយក្រែន។

ក្រុមជីហាដរដ្ឋឥស្លាមខេត្ត Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនោះ ថ្វីបើបច្ចុប្បន្ន ទីក្រុងមូស្គូ មិនទាន់បញ្ជាក់ជាផ្លូវការថាតើក្រុមណា ដែលចូលរួមប្រព្រឹត្តសកម្មភាពដ៏ឃោរឃៅនេះក៏ដោយ។
ផ្ទុយទៅវិញ រុស្ស៊ី បានដាក់ការសង្ស័យទៅលើអ៊ុយក្រែន ប៉ុន្តែត្រូវបានទីក្រុងកៀវ បដិសេធ ហើយចាត់ទុកជាការចោទប្រកាន់ទាំងដែលគ្មានព័ស្តុតាងនេះថា “មិនសមហេតុផលទាល់តែសោះ”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បារាំង ប្រុងជើងការខ្លាំងជាងមុន ក្រោយផ្ទុះអំពើភេរវកម្មនៅ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


