ព័ត៌មានជាតិ
លោក សុខ ទូច ប្ដេជ្ញាធ្វើជាគំរូប្រើដបទឹកធ្វើពីបំពង់ឫស្សី
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញឆន្ទៈធ្វើជាគំរូ ដោយប្ដេជ្ញាមិនប្រើដបទឹកធ្វើពីប្លាស្ទិក ទេ ពោលគឺ រូបលោកប្រើប្រាស់ដបទឹកធ្វើពីបំពង់ឫស្សី និងខាងក្នុងជាដែកអ៊ីណុក ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ជ័រ ធ្វើជាប្លាស្ទិក ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងថា” បរិស្ថានផ្ដើមចេញពីខ្លួនយើងម្នាក់ៗទៅ បើយើងគ្រប់គ្នាឈប់ប្រើដបដាក់ទឹកធ្វើអំពីប្លាស្ទិក និងងាកមកប្រើប្រាស់ដបធ្វើអំពីបំពង់ឫស្សី ឬក៏អ៊ីណុកជំនួសវិញ នោះមានន័យថា យើងបានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក”។
លោកបានលើកឡើងដែរថា ការប្រើប្រាស់បំពង់ទឹកនេះ ក៏ជួយសន្សំសំចៃថវិកាផ្ទាល់ខ្លួនផង ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើជាគំរូមុនគេ ដោយឲ្យបុគ្គលិក ទាំងអស់ប្រើប្រាស់ដបដាក់ទឹកជាបំពង់ឫស្សី ជំនួសឲ្យការប្រើប្រាស់ដបជ័រ ក្នុងគោលបំណងធំ ដើម្បីរួមចំណែកថែរក្សាបរិស្ថានសង្គម ដោយគ្មានការប្រើប្រាស់ជ័រប្លាស្ទិក៕
អត្ថបទ ៖ វត្តី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


