វប្បធម៌ ជំនឿ
ទាយបុគ្គលិកលក្ខណៈ ពីរបៀបកាន់កាបូបស្ពាយរាល់ថ្ងៃ
រូបភាពខាងក្រោមនេះគឺជាការទស្សន៍ទាយពីបុគ្គលិកលក្ខណៈ ដែលអាចដឹងថា អ្នកជាមនុស្សប្រភេទណា ជាពិសេគេអាចមើលដឹងតាមរយៈរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃ ដូចជាកាយវិការ និងសកម្មភាពជាដើម។ ការបង្ហាញអារម្មណ៍តាមរយៈទឹកមុខ ប្រតិកម្ម ចលនា រចនាប័ទ្ម និងច្រើនទៀត។ ប៉ុន្តែជារួម ការសង្កេតពីបុគ្គលិកលក្ខណៈរបស់មនុស្សដែលធ្វើដំណើរតាមដងផ្លូវ យើងអាចបកស្រាយតែរូបរាងខាងក្រៅរបស់ពួកគេប៉ុណ្ណោះ។
ឧទាហរណ៍ ឥរិយាបថកាន់កាបូប នៅពេលសង្កេតមើលមនុស្សជាច្រើន អ្នកប្រហែលឃើញអ្នកខ្លះមានស្ទាយនៃកាន់កាបូបសញបាយរៀងៗខ្លួន។ ប៉ុន្តែរបៀបទាំងនោះ វាបង្ហាញពីបុគ្គលិកលក្ខណៈមួយចំនួនរបស់អ្នកកាន់ផងដែរ។
កាបូបស្ពាយក្រោយ

អ្នកដែលចូលចិត្តស្ពាយកាបូបក្រោយ ជាប្រភេទមនុស្សដែលអាចទុកចិត្តបានឬអាចធ្វើជាមិត្តល្អបាន។ នោះក៏ព្រោះតែកាបូបស្ពាយអាចផ្ទុករបស់របរបានច្រើន ហើយជាការពិតណាស់ ប្រសិនបើមិត្តត្រូវការអ្វីមួយ អ្នកតែងតែអាចចែករំលែកវាជាមួយពួកគេ ប្រសិនបើអ្នកយកវាទៅជាមួយអ្នក។ នៅជ្រុងមួយទៀត វាគឺជាមនុស្សម្នាក់ដែលរៀបចំសម្រាប់ការផ្សងព្រេង និងការធ្វើដំណើរ។ ដូច្នេះ អ្នករៀបចំអ្វីៗគ្រប់យ៉ាងយ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្ន ដើម្បីឲ្យអ្នកអាចចេញទៅប្រឈមមុខនឹងពិភពលោកបានគ្រប់ពេល។
កាន់កាបូបនៅក្នុងដៃ

អ្នកដែលចូលចិត្តកាន់កាបូបក្នុងដៃ គឺជាមនុស្សដែលចូលចិត្តគ្រប់គ្រងស្ថានការណ៍ណាមួយតាមផែនការ។ ដូចគ្នានឹងការគ្រប់គ្រងរបស់ផ្សេង អ្នកតែងតែខ្វល់ខ្វាយពីអ្នកជុំវិញខ្លួន។ ទោះបីជាយ៉ាងនេះក្ដី អ្នកជាប្រភេទមនុស្សដែលអាចទុកចិត្តបាន មនុស្សភាគច្រើនជឿជាក់លើអ្នកដោយគ្មានការព្រេាងទុក ពួកគេមិនព្រួយបារម្ភថាសំណើរបស់ពួកគេនឹងត្រូវបំភ្លេចចោល ឬប្រព្រឹត្តដោយគ្មានការទទួលខុសត្រូវនោះទេ។ ព្រោះអ្នកមានទម្លាប់ធ្វើអ្វីដែលចិត្តចង់ ហ៊ាននិយាយដោយស្មោះត្រង់ទៅកាន់អ្នកជុំវិញខ្លួន ដូច្នេះមនុស្សទំនងជាជឿជាក់លើពាក្យរបស់អ្នកច្រើនជាងអ្វីទាំងអស់។
ស្ពាយដាក់នៅលើស្មា

ប្រសិនបើអ្នកជាប្រភេទដែលកាន់កាបូបដាក់លើស្មា វាបង្ហាញថា អ្នកគឺជាមនុស្សដែលមានកម្រិតនៃការយល់ចិត្តគេខ្ពស់។ អ្នកមានសមត្ថភាពអស្ចារ្យក្នុងការប្រាប់មនុស្សពីការពិត ក្នុងរបៀបមួយដែលមិនធ្វើឲ្យគេអាក់អន់ចិត្ត។ អ្នកមានការស្រមើលស្រមៃខ្លាំង និងទម្លាប់ធ្វើអីម្នាក់ៗឯង។ លើសពីនេះទៅទៀត អ្នកហាក់ដូចជាមនុស្សដែលចូលចិត្តអានដ៏ងប់ងុលបំផុត។ ដូច្នេះ អ្នកអាចទាញសៀវភៅចេញនៅពេលណា ដែលអ្នកចង់រត់គេចទៅកាន់ពិភពមួយផ្សេងទៀត។
ដាក់កាបូបលើស្មាតែបែរទៅមុខបញ្ឍិត

អ្នកដែលកាន់កាបូបបែបនេះ អ្នកជាមនុស្សមានការប្រុងប្រយ័ត្នខ្លាំងណាស់។ នេះប្រហែលជាវិធីសុវត្ថិភាព និងងាយស្រួលបំផុតសម្រាប់អ្នក ដើម្បីឈានទៅរកឧបករណ៍ផ្សេងៗនៅក្នុងកាបូប។ ប៉ុន្តែទម្លាប់បែបនេះ វាធ្វើឲ្យអ្នកជាប់គាំងនៅក្នុងភាពដដែលៗ រហូតមានផាសុកភាពរហូតដល់មិនហ៊ានរៀនអ្វីថ្មី។ តាមពិតទៅ ការយកកាបូបតាមវិធីនេះគឺស័ក្តិសមជាងសម្រាប់យកតាមខ្លួនពេលនៅក្នុងហ្វូងមនុស្ស។ អ្នកអាចការពារកាបូបរបស់អ្នកដោយមិនបារម្ភពីនរណាម្នាក់លួចវា។ លើសពីនេះទៅទៀត អ្នកអាចជាមិត្តល្អ និងដៃគូ ពីអ្នកឲ្យជាជាងអ្នកទទួល។
ស្ពាយវានៅករបស់អ្នក ហើយដាក់កាបូបនៅខាងមុខ

និយាយតាមត្រង់ នេះគឺជាការប្រើកាបូបស្ពាយដ៏កម្រ និងចម្លែកបំផុត។ ការដែលយើងទុកកាបូបស្ពាយនៅពីមុខឬជាប់នៅតំបន់ពោះ អ្នកប្រហែលជាចង់ឲ្យខ្លួនអ្នកមានសេរីភាព។ ប្រើដើម្បីទំនាក់ទំនងយ៉ាងពេញលេញនូវភាសាកាយវិការនៅពេលនិយាយ វាមានន័យថាអ្នកមានភាពច្នៃប្រឌិត និងមានបុគ្គលិកលក្ខណៈមិនធម្មតា ហើយក៏អាចមានន័យថា មានភាពរហ័សរហួន ឆ្លាត ប្រុងប្រយ័ត្នចំពោះស្ថានភាពនៅជុំវិញ នៅពេលដែលមានហានិភ័យ។ នោះហើយជាមូលហេតុដែលអ្នកត្រូវយកកាបូបរបស់អ្នកទៅមុខ ដើម្បីការពារវាពីការគំរាមកំហែងដែលអាចកើតមាន ឬម្យ៉ាងទៀត វានឹងដើរតួជាអង្គរក្សផ្ទាល់របស់អ្នកផងដែរ៕
គ្រូ ណុប
ចុចអាន៖បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


