ព័ត៌មានអន្ដរជាតិ
កម្មករ ឥណ្ឌា រាប់សិបនាក់ចេញទៅធ្វើសំណង់នៅ អ៊ីស្រាអែល
កម្មករសំណង់ឥណ្ឌារាប់សិបនាក់បានចាកចេញពីស្រុកកំណើតដើម្បីទៅធ្វើការងារនៅប្រទេសអ៊ីស្រាអែលក្នុងសប្តាហ៍នេះ បើទោះបីជាភ្លើងសង្គ្រាមជិត ៦ ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សានៅតែបន្ទផ្ទុះឡើងក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៥ ខែមេសានេះ ។

អ៊ីស្រាអែលកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម បន្ទាប់ពីរារាំងកម្មករប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក្រោយការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែលដែលបានបង្កឲ្យមានសង្រ្គាមផ្ទុះឡើងធ្ងន់ធ្ងរទៅៗ ខណៈការខ្វះខាតកម្លាំងពលកម្មនេះត្រូវបានជំនួសដោយកម្មករបរទេសជាច្រើន ដូចជាឥណ្ឌាជាដើម ។
អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កម្មករឥណ្ឌាដែលចាកចេញនៅសប្តាហ៍នេះ នឹងស្ថិតនៅក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ដើម្បីថែរក្សាសុវត្តិភាពកម្មករ ហើយថែមទាំងជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីថែរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករឥណ្ឌាទាំងនោះ ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីខែឧសភាកន្លងទៅរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Eli Cohen ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឲ្យប្រជាជនឥណ្ឌាប្រហែល ៤០,០០០ នាក់ធ្វើការក្នុងវិស័យសំណង់ និងថែទាំនៅអ៊ីស្រាអែល ខណៈបច្ចុប្បន្នប្រជាជនឥណ្ឌា ១៨,០០០ នាក់ហើយកំពុងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាអ្នកមើលថែ ។
គួរបញ្ជាក់ថា ឥណ្ឌាបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ប៉ុន្តែបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែធ្នូឆ្នាំមុន ដែលបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការប្រយុទ្ធដើម្បីអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ ហើយក៏បានគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


