Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ម៉ាឡេស៊ី ម្នាក់ បើកភ្លើង​ខៀវ​ឲ្យ​ប្តី​រៀបការប្រពន្ធថ្មី ព្រោះខ្លួនចង់ផ្តោតលើការងារជាង

បានផុស

នៅ

តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីល្បាញមួយរូបបានបង្កើតការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន ខណៈដែលតារាស្រីរូបនេះបានបង្ហើបថា ខ្លួនបានបើកភ្លើងខៀវឲ្យស្វាមីស្វែងរកស្រីកំណាន់ចិត្តឬភរិយាទី២ ដោយសារតែនាងរវល់និងចង់ផ្ដោតលើអាជីពផ្ទាល់ខ្លួនជាង។

Azline Ariffin ជាតារាចម្រៀងស្រីជនជាតិម៉ាឡេស៊ីដ៏ល្បីអាយុ ៤២ ឆ្នាំ ដែលជាអ្នកនិពន្ធបទចម្រៀង Hi Hi Bye Bye ក្នុងឆ្នាំ ២០០៣ បច្ចុប្បន្នមានអ្នក Follow ជាង ១៧៣,០០០ នាក់។ កាលពីដើមខែមីនាកន្លងទៅ នាង​បាន​លាតត្រដាង​រឿងមួយ ដោយរូបនាងបានធ្វើច្បាប់ពហុពន្ធភាពជាមួយប្តីរបស់នាងឈ្មោះ Wan Moh Hafizam អាយុ ៤៧ ឆ្នាំក្នុងឆ្នាំ ២០២១ ។ កាលពីខែមីនាឆ្នាំមុន Hafizam បានរៀបការជាមួយប្រពន្ធទីពីររបស់គាត់ ដែលធ្វើការជាវេជ្ជបណ្ឌិតនៅអាយុត្រឹមតែ ២៦ ឆ្នាំតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ចិត្ត​នេះ ​ជា​ការ​យល់​ឃើញ​របស់​នាង​ផ្ទាល់ នាង​ក៏​ជា​អ្នក​ជួយ​ប្តី​ជ្រើសរើស​ប្រពន្ធ​ថ្មី ហើយបានលើក​ហេតុផល​ក្នុង​ការ​សម្រេច​ចិត្ត​ទុក​ឲ្យ​ភរិយា​ទី​ពីរ​នៅ​ក្បែរ​ស្វាមី ក្នុងពេល​ដែល​លោក​ផ្ដោត​លើ​អាជីព​ការងារ។ ក្នុងនោះបាននិយាយថា “ខ្ញុំជាអ្នកធ្វើការ ការងាររបស់ខ្ញុំជារឿយៗតម្រូវឲ្យខ្ញុំធ្វើដំណើរផ្លូវឆ្ងាយ ហើយខ្ញុំមានអារម្មណ៍មិនស្រួល។ ខ្ញុំ​ត្រូវ​ការ​អ្នក​ផ្សេង​មក​ជួយ​ការងារ​ផ្ទះ​ខ្ញុំ”។

យ៉ាងណាក៏ដោយ ពហុពន្ធភាព (រៀបការ) គឺស្របច្បាប់នៅក្នុងសាសនាអ៊ីស្លាម​ ហើយបុរសម្នាក់អាចមានប្រពន្ធរហូតដល់បួននាក់។ ប៉ុន្តែការអនុវត្តនេះគឺខុសច្បាប់សម្រាប់សាសនាផ្សេងទៀតដែលមិនមានចែងសម្រាប់ប្រទេសដែលមានប្ដីប្រពន្ធមួយឡើយ។

លើសពីនេះទៀតដែរ នាង​បាន​លាតត្រដាង​បន្ថែម​ទៀត នាង និងប្រពន្ធទីពីររបស់គាត់ម្នាក់ៗបានស្នាក់នៅជាមួយប្តីរបស់នាង ជាច្រើនសប្តាហ៍ជំនួសគ្នាទៅមក។ មនុស្ស​ស្រី​តែង​ប្រច័ណ្ឌ​គ្នា​ជា​ធម្មតា ប៉ុន្តែ​សម្រាប់​នាង បើ​ប្តី​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​និង​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់។ ស្ត្រី​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែក​រំលែក​ឲ្យគ្នាដែរ។​ ប៉ុន្តែ​នាងក៏​បាន​ទទួល​ស្គាល់​យ៉ាង​ស្មោះ​ត្រង់ថា Polyamory មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។ ​បើ​ប្រពន្ធ​ទី​មួយ​មិន​អាច​ទទួល​យក​បាន នោះ​កុំ​ធ្វើ​អី ព្រោះ​វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ផ្លូវចិត្ត​របស់​ប្រពន្ធ និង​កូន​ជាក់ជាមិនខានឡើយ៕

តារាចម្រៀង Azline Ariffin

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេង TikTok ម្នាក់ រងពិន័យ ក្រោយបង្ហោះឃ្លិបហៅទីក្រុងហូជីមិញថា ជាជម្រកឧក្រិដ្ឋកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៦ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៧ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម