Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ត្រៀមឈាម ៥០០ ប្លោក ជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

បានផុស

នៅ

ក្រសួងសុខាភិបាល បាន​ត្រៀម​ឈាម ៥០០ ប្លោក ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ដោយសារតែ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ក្នុង​ចំណោម​ពិធីបុណ្យ​ធំៗ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត មើក សាមាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១១ មេសា នេះ​ថា ការ​ត្រៀម​ឈាម​ប្រមាណ ៥០០ ប្លោក នេះ ដោយសារ​នៅ​ឆ្នាំនេះ​មាន​ការ​រៀបចំ​សង្ក្រាន្ត​តាម​បណ្តា​រាជធានី-ខេត្ត នៅ​ទូទាំង​ប្រទេស និង​អាច​នឹង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា និង​ស្រុកកំណើត​ច្រើន។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ថា ឈាម ៥០០ ប្លោក​នេះ សម្រាប់​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​អ្នកជំងឺ​មួយ​ចំនួន​ដូចជា ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការ​វះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការ​ហូរ​ឈាម​មិន​ប្រក្រតី​នៅមុន និង​ក្រោយពេល​សម្រាល​កូន ជំងឺ​ខ្សោយ​តម្រងនោម និង​ការ​ព្យាបាល​ថែទាំ​ជំងឺ​មហារីក​ជាដើម។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ សូម​ប្រជាពលរដ្ឋ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​នៅ​ពេល​ដែល​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កាត់បន្ថយ វា​នឹង​ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឈាម​ផង​ដែរ ដោយ​បង្វិល​ឈាម​ទាំងនោះ​ទៅ​ជួយ​ដល់​អ្នកជំងឺ​ត្រូវការ​ឈាម​ជា​ចាំបាច់។

លោកស្រី​វេជ្ជបណ្ឌិត បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជាពិសេស​ក្រុម​យុវជន បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ឲ្យ​បាន​ទាន់​ពេលវេលា ខណៈ​បច្ចុប្បន្ន​ការ​ផ្តល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ដែល​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​អ្នកជំងឺ​ផ្តល់​ឈាម​ជំនួស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម