Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចង់ឲ្យអ្នកវិនិយោគវៀតណាម មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ

បានផុស

នៅ

កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម អោយមកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែម ពិសេសនៅរាជធានីភ្នំពេញ ដើម្បីអោយសេដ្ឋកិច្ចនៃប្រទេសទាំង២មានភាពរីកចំរើនបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជួបសំណេះសំណាលជាមួយលោក ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលរួមជូនពរ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា វៀតណាមបានជួយរំដោះប្រទេសកម្ពុជាអោយចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកប្រទេសវៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ។ កម្ពុជា និងវៀតណាម មានសាមគ្គីភាពគ្នារឹងមាំទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាពសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពូនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរកម្ពុជា​ វៀតណាម ឲ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីម្តងៗតែងតែចាត់ប្រតិភូអោយមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ។ នេះពិតជាបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ និងរឹងមាំរវាងប្រទេសទាំងពីរ។ យើងនឹងបន្តសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះបន្តទៅថ្ងៃអនាគតដ៏យូរអង្វែងទៀត។

លោក ឃួង ស្រេង បានបន្តថា តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា គឺបន្តពូនជ្រុំ មិត្តភាព រិតចំណងសាមគ្គីភាពជាមួយវៀតណាមអោយកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។

លោក ម៉ាយ វាំង ហ្វិញ បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការរិតចំណងសាមគ្គីភាព រវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញ និងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីគឺប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

លោក ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញឲ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចំរើនរុងរឿងបន្ថែមទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម