ព័ត៌មានជាតិ
រមណីយដ្ឋានក្នុងស្រុកទឹកឈូ ត្រៀមរួចរាល់សម្រាប់ទទួលទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
កំពត ៖ នាថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤នេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានរំពឹងថា ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ បានរៀបចំសង្ក្រាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នឹងមានទេសចរមកលេងច្រើន ហើយរដ្ឋបាលស្រុក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធបានត្រៀមខ្លួនរួចរាល់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការថែរក្សាបរិស្ថាន អនាម័យ និងការគ្រប់គ្រង់កាកសំណល់ និងសំរាមនៅតាមតំបន់ឆ្នេរជាដើម ខណៈដែលស្រុកបានធ្វើសង្ក្រាន្តឆ្នាំថ្មីផងនោះ។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូលោក បានប្រាប់ឲ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំអនុវត្តយ៉ាងយកចិត្តទុកដាក់របស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ក្នុងនោះវិស័យទេសចរណ៍ខេត្ត ត្រូវបានលើកកម្ពស់ ធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍បានមកលេងខេត្តកំពតកាន់តែកើនឡើងជាលំដាប់។

ដោយឡែកសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានរំពឹងថា ភ្ញៀវទេសចរណ៍នឹងមកលេងកម្សាន្តខេត្តកំពតច្រើនជាងឆ្នាំមុនៗ ជាពិសេសនោះនៅតាមរមណីយដ្ឋានជាច្រើនក្នុងស្រុកទឹកឈូផងដែរ។

ទន្ទឹមនឹងក្តីរំពឹងថា នឹងមានភ្ញៀវទេសចរណ៍មកសម្រាកលេងកម្សាន្តច្រើន រដ្ឋបាលស្រុកក៏បានត្រៀមលក្ខណៈរួចរាល់ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបរិស្ថានអនាម័យ និងការគ្រប់គ្រងកាសសំណល់ជាដើម ដើម្បីធានាថា គ្រប់តំបន់រមណីយដ្ឋាន ពិសេសឆ្នេរកោះស្មៅដែលជាទីតាំងរៀបចំកម្មវិធីសង្ក្រាន្តទឹកឈូ មានសោភ័ណភាពស្អាត គ្មានសំរាម។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ដោយសារខេត្តមានសមិទ្ធផលថ្មីៗជាច្រើន ពិសេសរូបសំណាក់សេះសមុទ្រ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍នោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ច្បាស់ណាស់ថានឹងមានអ្នកមកលេងច្រើន ដើម្បីមកមើលដោយផ្ទាល់។

ដោយឡែកសម្រាប់ ក្រុមការងារមន្ទីរបានបែងចែកជាក្រុម ចុះណែនាំអប់រំ ផ្សព្វផ្សាយ ដល់សេវាកម្មទាំងអស់ ឲ្យផ្ដោតសំខាន់លើការងារបដិសណ្ឋារកិច្ច សុវត្ថិភាពចំណីអាហារ តម្លៃសេវាកម្ម ការថែរក្សាបរិស្ថានអនាម័យ ការការពារសុវត្ថិភាព និងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយនៅតាមរមណីយដ្ឋានធំៗជាដើម។

ចំពោះសេវាស្នាក់នៅវិញ មិនទាន់ពេញនៅឡើយទេ ដោយសារខេត្តកំពតមានបន្ទប់ច្រើន ហើយភ្ញៀវចូលចិត្តមកទិញដោយផ្ទាល់ មិនពិបាកកក់ទុកមុននោះទេ៕
ដោយ ៖ សឹង រ៉ាត់













-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់