ព័ត៌មានអន្ដរជាតិ
សង្ក្រាន្តនៅបាងកក បន្សល់សំរាម ជាង ៥ម៉ឺនតោន
តាមការចុះផ្សាយរបស់ The Nation, រដ្ឋបាលក្រុងបាងកក បានចេញរបាយការណ៍នៅថ្ងៃពុធទី១៧ខែមេសា ដោយបង្ហាញថា មនុស្សដែលចូលរួមលេងសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តទូទាំងទីក្រុងនេះ បានបន្សល់ទុកនូវសំរាមប្រមាណ ៥១ ០០០តោន។

រដ្ឋបាលក្រុងនិយាយថា តួលេខឆ្នាំ២០២៤នេះ គឺគិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមេសា ហើយបើធៀបទៅនឹងឆ្នាំមុនវិញ សំរាមឆ្នាំនេះគឺខ្ពស់ជាងឆ្នាំមុនប្រហែល ១ ០០០តោន។
គ្រាន់តែនៅលើផ្លូវ Khao San ដែលជាកន្លែងប្រារព្ធពិធីសង្ក្រាន្តធំបំផុតមួយក្នុងទីក្រុងបាងកក គឺមានសំរាមរហូតដល់៥៨តោនទៅហើយ។

តាមការបញ្ជាក់ពីអភិបាលក្រុងបាងកក លោក Chadchart Sittipunt, រថយន្តបាញ់ទឹកចំនួន៦គ្រឿង និងមន្ត្រីក្រុងជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតទីតាំងទេសចរណ៍នេះ។
ក្រៅពីបញ្ហាសំរាម, គ្រោះថ្នាក់ចរាចរណ៍ក៏ជាកត្តាដ៏ព្រួយបារម្ភមួយផងដែរសម្រាប់ប្រទេសថៃ ដោយគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សចំនួន២៤៣នាក់ និងរបួស១ ៨៣៧ នាក់ក្នុងរយៈពេល ៦ ថ្ងៃនៃពិធីបុណ្យសង្ក្រាន្ត។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Permpoon Chidchob គូសបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ៨១១លើកចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ខែមេសា ដោយក្នុងនោះ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ រហូតដល់៨៤.៩% ខណៈ ឈៀងរ៉ៃ គឺជាខេត្តមានករណីគ្រោះថ្នាក់ច្រើនជាងគេ ពោលគឺ ៧១លើកនិងមនុស្សស្លាប់ច្រើនជាងគេ គឺ១៥នាក់។
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០១៨ បានឲ្យដឹងថា ថៃគឺជាប្រទេសមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប់លេខ៩លើពិភពលោក ពោលគឺប្រហែល២០ ០០០នាក់ក្នុងមួយឆ្នាំ ឬ៥៦នាក់ក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


