ព័ត៌មានជាតិ
ឆ្លង ០៣ នាក់ថែមទៀតព្រឹកនេះ អ្នកឆ្លងកូវិដបំប្លែងខ្លួនឡើងដល់ ០៦ នាក់
ភ្នំពេញ៖ ការរកឃើញ ៣ករណីថ្មីបន្ថែមនៅថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដបំប្លែងខ្លួនឡើងដល់ ០៦ នាក់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាននៅព្រឹកថ្ងៃទី២៣កម្ភៈ លោកជំទាវ ឱ វណ្ណឌីនបានមានប្រសាសន៍ថារហូតមកដល់ពេលនេះក្រសួងបានរកឃើញមេរោគបម្លែងខ្លួន ចំនួន៦ករណីក្នុងប្រទេសកម្ពុជា។ ក្នុងនោះ៣ករណីបានព្យាបាលជាសះស្បើយចាកចេញពីមន្ទីរពេទ្យ និង៣ករណីថ្មីទៀតទើបរកឃើញនៅថ្ងៃទី២២កម្ភៈឆ្នាំ២០២១នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងកំពុងដាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

លោកស្រី វេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបានទទួលស្គាល់ថាជំងឺបម្លែងខ្លួននេះជាមេរោគដ៏កាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា។ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេរដងនិងខ្លាំងក្លាជាងមុនបន្ថែមទៀត ព្រោះមេរោគនេះកំពុងធ្វើចរាចរណ៍នៅគ្រប់ទីកន្លែងដែលអាចចម្លងទៅលើមនុស្សបានគ្រប់បេលវេលា។
លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ពលរដ្ឋកម្ពុជា សូមឲ្យប្រជាពលរដ្ឋកុំភ្លេចខ្លួន កុំមើលស្រាលនិងកុំសន្តិភាពនិយមជាមួយនឹងជំងឺកូវីដ១៩នោះទេត្រូវអនុវត្តនូវិធាបការ៣កុំនិង៣ការពារឲ្យបនាខ្ជាប់ខ្ជួនជាទីបំផុត»។
លោកស្រីថា៣ការពាររួមមាន ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែលនិងទឹកអាកុលនិងរក្សាគម្លាតសុវត្តិភាពបុគ្គល១ម៉ែត្រកន្លះ។ ចំណែក៣កុំវិញកុំទៅកន្លែងដែលមានការបិទជិត កុំទៅកន្លែងដែលមានមនុស្សចូលរួមច្រើនកកកុញពេកនិងកុំធ្វើការចាប់ដៃគ្នឬអោបគ្នាជាដើម។
គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើង៩៩ករណី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


