ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrung
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrung ក្រោមអធិបតីភាពរបស់លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កម្មវិធីនេះ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងវិសាលភាពនៃការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ កម្មវិធីទូរសព្ទដៃ (APP) ដែលមានឈ្មោះ NODrugs មានមាតិកាធំៗចំនួន៤ រួមមាន ការមើលវីដេអូខ្លី ដែលមានលក្ខណៈកំសាន្ត និងអប់រំ។ មើលព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍, សិក្សាអំពីផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀន និងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងមជ្ឈមណ្ឌលព្យាបាល និងនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ទន្ទឹមនឹងនេះ NoDrugs អាចឱ្យប្រជាពលរដ្ឋគ្រប់រូប ធ្វើការរាយការណ៍នូវរាល់ករណីគ្រឿងញៀនទូទាំងប្រទេស ទៅកាន់អាជ្ញាធរជាសម្ងាត់ និងឆាប់រហ័ស។ ជាពិសេស រាយការណ៍បានទូទាំង២៥រាជធានី/ខេត្ត នៃប្រទេសកម្ពុជា និងសួរជាសំណួរផ្សេងៗដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន។ ព្រមទាំងទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

កម្មវិធីទូរសព្ទដៃមួយនេះ (NoDrugs) អាចឱ្យលោកអ្នករាយការណ៍បានតាមរយៈសារជាអក្សរ សារជាសម្លេង សារជារូបភាព សារជាវីដេអូ និងទីតាំងនៅលើផែនទី Google Map៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


