Connect with us

ព័ត៌មានជាតិ

អ្នក​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នឹង​មាន​ទោសទណ្ឌ ហើយនឹង​អាច​ប្រឈម​នឹង​ការបិទ​អាជីវកម្ម

បានផុស

នៅ

​ភ្នំពេញ​ ៖ អ្នក​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជុំវិញ ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នឹង​មាន​ទោសទណ្ឌ ហើយនឹង​អាច​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ផងដែរ បើ​ម្ចាស់​អាជីវកម្ម​មិន​ព្រម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការលើកឡើង​រប​ស់​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ដែល​លោក​ប្រគល់​ម៉ាស​រាប់​សិប​ម៉ឺន​ជូន រដ្ឋបាល​ខណ្ឌ​ទាំង​១៤​សង្កាត់​ទាំង​១០៥ ផ្សារ​ទាំង​២៥​និង​កងកម្លាំង​ប៉ូលិស​និង​ប៉េអិម​ភ្នំពេញ ជា​លើក​ទី​២ នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភៈ ​ឆ្នាំ២០២១ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ចំពោះ​អ្នក​ដែរ មិន​អនុវត្ត​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​គឺ ត្រូវ​ប្រឈម​នឹង​មាន​ទោសទណ្ឌ ដោយសារ​ថា មិនយូរ​ទេ អាច​ស្អែក​ឬ​ខានស្អែក ​រាជរដ្ឋាភិបាល​នឹង​ចេញ​ស ជ ណ ឲ្យ​អនុវត្ត ចំពោះ​អ្នក​ដែល​មិន​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ស្ដីពី​អ្នក​ពី​ការ​បង្ការ​ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​ហើយ​។ ចំណែកឯ​អ្នកបើក​អាជីវ​កម្មដ្ឋាន​នានា ក៏​ប្រឈម​នូវ​ការ​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ផងដែរ បើ​ពួកគាត់​មិន​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល​។

លោក​ឃួ​ង ស្រេង​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស លាងដៃ​ជាប្រចាំ​ពោលគឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ស្វែងយល់​ពីសារ​របស់ សម្ដេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន សែន ដើម្បី​យើង​រួមគ្នា​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ ឲ្យ​បាន​ជោគជ័យ​។

គួរបញ្ជាក់​ផងដែរ​ថា ម៉ាស​របស់​សម្ដេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន សែន ដែល លោក​ឃួ​ង ស្រេង​ប្រគល់ជូន​ជា​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ រួមមាន ​៖ ប្រគល់​ជូន​១៤​ខណ្ឌ ក្នុង​១​ខណ្ឌ​ទទួល​បាន​ម៉ាស​១៤០០០​ម៉ាស សង្កាត់​ទាំង​១០៥ ក្នុង​១​សង្កាត់​ទទួល​បាន​ម៉ាស​២០០០​ម៉ាស សហគមន៍​ក្រីក្រ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​១២៤០០០​ម៉ាស ​ប្រគល់ជូន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​ម៉ឺន​ម៉ាស កងរាជអាវុធហត្ថ​៣​ម៉ឺន​ម៉ាស​និង​នៅ​តាម​ផ្សារ​នានា​ទាំង​២៥​ផ្សារ ក្នុង​មួយ​ផ្សារ​ទទួលបាន​៤៥០០​ម៉ាស​។

លោក​ឃួ​ង ស្រេង ក៏បាន​សូម​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ចែក​ម៉ាស​ទាំងនេះ​ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​រួមគ្នា​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម