ព័ត៌មានអន្ដរជាតិ
ថៃ ក្តៅខ្លាំងឈានដល់កម្រិតខ្ពស់ ៤៤អង្សាសេ
អាកាសធាតុនៅប្រទេសថៃ ក៏ក្តៅមិនចាញ់កម្ពុជាដែរ ពោលគឺសីតុណ្ហភាពបានកើនដល់ជាង៤០អង្សាសេទៅហើយ ជាពិសេសនៅតំបន់ភាគខាងជើង ដោយទីនោះសីតុណ្ហភាពបានហក់ឡើងដល់ ៤៤អង្សាសេឯណោះ។

តាមការចុះផ្សាយរបស់ Bangkok Post, កាលពីថ្ងៃអាទិត្យទី២៨ខែមេសា សីតុណ្ហភាពខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅភាគខាងជើង គឺមានចាប់ពី៣៩ដល់៤៤អង្សារសេ ខណៈនៅភាគឦសាន មានចាប់ពី៤២ដល់៤៤អង្សារសេ។
មិនត្រឹមតែភាគខាងជើងនិងឦសានទេ សីតុណ្ហភាពនៅតំបន់ទំនាបកណ្តាល ក៏បានលោតឡើងចន្លោះពី៣៩ដល់៤៤អង្សាសេដែរ ខណៈភាគខាងកើតមានចាប់ពី៣៥ដល់៤២អង្សាសេ។

ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានថា សីតុណ្ហភាពនៅក្នុងប្រទេស អាច បន្តមានកម្រិតខ្ពស់រហូតដល់ខែឧសភា មុនពេលអាកាសធាតុ មានភាពប្រសើរឡើងនៅខែមិថុនាដោយសារចូលដល់រដូវវស្សា។
តាមការព្យាកររបស់ TMD, ចាប់ពីថ្ងៃទី២៨ខែមេសាដល់ថ្ងៃទី៧ឧសភា សីតុណ្ហភាពក្នុងប្រទេសថៃនឹងនៅតែហក់ឡើងខ្ពស់ដដែល។ យ៉ាងណា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា អាកាសធាតុនឹងប្រែប្រួល ដោយសារអាចមានភ្លៀងធ្លាក់ លើកលែងតែតំបន់សមុទ្រ Andaman ភាគខាងត្បូងប៉ុណ្ណោះ។

ងាកមកមើលប្រទេសកម្ពុជាវិញ ប៉ុន្មានថ្ងៃមកនេះ សីតុណ្ហភាព ក៏ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ ដោយតំបន់ខ្លះអាកាសធាតុក្តៅខ្លាំងដល់ទៅ ៤០អង្សាសេឯណោះ។
ដោយសារតែអាកាសធាតុក្តៅរោលនេះហើយ ទើបក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីព្រមានមិនឲ្យប្រជាពលរដ្ឋចេញទៅណាផ្តេសផ្តាស ពិសាទឹកឲ្យបានច្រើន និងកាត់បន្ថយសកម្មភាពនៅខាងក្រៅជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


