ព័ត៌មានអន្ដរជាតិ
ការទិញមាសទុកនៅចិន កើនឡើងជិត ៦% នាដើមឆ្នាំ២០២៤
ការជួញដូរមាសនៅក្នុងប្រទេសចិន បានហក់ឡើងចំនួន ៥,៩៤% នៅក្នុងឆមាសទី១ សម្រាប់ដើមឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសរបស់សមាគមមាសនៅចិន កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ។

មាសចំនួន ៣០៨,៩១តោន ត្រូវបានទិញលក់នៅក្នុងទីផ្សារប្រទេសចិន កាលពី៣ខែដើមឆ្នាំ ហើយភាគច្រើនគឺជាការទិញប្រភេទដុំមាស និងកាក់មាសទុក។ ការទិញដុំមាសនិងកាក់មាស កើនឡើងចំនួន ២៦,៧៧% ដែលមានចំនួនសរុប ១០៦,៣២តោន ខណៈដែលការទិញគ្រឿងអលង្ការមាស បែរជាមានការធ្លាក់ចុះរហូតដល់ ៣% មកសល់ត្រឹម ១៨៣,៩២តោន។
ការផលិតមាសនៅក្នុងប្រទេសចិន កើនឡើង ១,១៦% ជាមួយតួលេខសរុបចំនួន ៨៥,៩៦តោន ហើយការផលិតមាសដែលនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ក៏កើនឡើងបាន ៧៨%ផងដែរ ក្នុងចំនួន ៥៣,២៣តោន រាប់ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទុនបម្រុងមាសនៅចិន មានចំនួនសរុប ២ ២៦៤,៨៧តោន ដែលនេះជាតួលេខខ្ពស់បំផុតជាងគេ គិតក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ។ ចំណែកឯអប្បបរមាទុនបម្រុងមាសរបស់ចិន ធ្លាប់ធ្លាក់ចុះមកត្រឹម ៣៩៥,០១តោន កាលពីឆមាសទី២ ឆ្នាំ២០០០៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


