ជីវិតកម្សាន្ដ
Hyoyeon ក្រុម SNSD និងបក្សពួក ត្រូវគេឃុំខ្លួននៅកោះបាលី
តារាកូរ៉េខាងត្បូង ៤នាក់ រួមទាំង Hyoyeon មកពីក្រុមចម្រៀងស្រីកូរ៉េខាងត្បូង SNSD ត្រូវបានឃុំខ្លួននៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ពីបទថតនៅទីតាំងដោយគ្មានច្បាប់អនុញ្ញាត នេះបើយោងតាមការចុះផ្សាយពី Yahoo កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៤។
ដូចដែលបានរាយការណ៍ដោយ Korea JoongAng Daily តារាល្បីៗដែលត្រូវបានឃាត់ខ្លួនក៏មាន Bomi មកពីក្រុមចម្រៀងនារីកូរ៉េខាងត្បូង Apink ពិធីករទូរទស្សន៍ Choi Hee និងតារាចម្រៀង Lim Na-young អតីតក្រុមចម្រៀងស្រី I.O.I.ផងដែរ។
យោងតាម AsiaOne ឯណោះក៏បានបញ្ចាក់ដែរថា ក្រុមនេះបានមកដល់កោះបាលីកាលពីថ្ងៃអាទិត្យដើម្បីថតរឿងភាគសម្រាប់កម្មវិធីធ្វើដំណើរនាពេលខាងមុខ “Pick Me Trip in Bali” ដែលគ្រោងនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ KBS Joy របស់កូរ៉េខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីថតនៅលើកោះ ក្រុមការងារត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសឥណ្ឌូនេស៊ី ដោយសារតែក្រុមផលិតកម្មមិនទទួលបានលិខិតអនុញ្ញាតថតជាចាំបាច់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ភ្លាមៗនោះដែរ លិខិតឆ្លងដែនរបស់តារាល្បីទាំងអស់ត្រូវបានរឹបអូសនៅនឹងកន្លែងផ្ទាល់តែម្ដង។
យ៉ាងណាមិញ សម្រាប់ច្បាប់ឥណ្ឌូណេស៊ីចែងថា ជនបរទេសត្រូវតែទទួលបានលិខិតអនុញ្ញាតថតភាពយន្តជាក់លាក់បន្ថែមលើទិដ្ឋាការទេសចរណ៍របស់ពួកគេ ជាពិសេសនៅពេលថតនៅទីតាំងរសើប ដូចជាតំបន់បម្រុងធម្មជាតិ។ ជាមួយគ្នានេះដែរ KBS Joy មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទចាក់ផ្សាយថ្មីសម្រាប់ “Pick Me Trip in Bali” នៅឡើយទេ ក្នុងពេលដែលអ្នកទាំងនោះកំពុងជាប់ឃុំនូវឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Han Hye Jin អង្វរសុំឯកជនភាព ក្រោយទទួលការឈ្លានពាននៅវីឡារបស់នាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ