សេដ្ឋកិច្ច
តម្លៃដំឡូងមីស្រស់បន្តធ្លាក់ចុះ នាចុងរដូវប្រមូលផល
តម្លៃដំឡូងមីបានធ្លាក់ចុះ រយៈពេល ជាងមួយខែមកហើយ ស្របពេលដែលប្រទេសជិតខាងរបស់កម្ពុជាដូចជាប្រទេសថៃ និងវៀតណាមប្រមូលផលដំឡូងមីដំណាលគ្នា។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះថា តម្លៃដំឡូងមីបានបន្តធ្លាក់មកនៅត្រឹម ២ ២០ រៀល ក្នុងមួយគីឡូក្រាម នៅតាមលាន ខណៈការប្រមូលផលរបស់កសិករជិតបញ្ចប់ហើយនារដូវនេះ។

លោក អិល ឈិញ បញ្ជាក់ថា តម្លៃនេះ នៅខេត្តឧត្តរមានជ័យ សម្រាប់លក់ទៅប្រទេសថៃ ខណៈដំឡូងមីនៅខេត្តកំពង់ចាម ដែលលក់ទៅឱ្យប្រទេសវៀតណាមបានថ្លៃល្អជាង ពោលគឺតម្លៃខុសគ្នា ដែលការលក់នៅទីនោះបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូ។
តារាងតម្លៃដំឡូងមីស្រស់របស់រោងចក្រកែច្នៃដំឡូងមីនៅខេត្តឧត្តរមានជ័យ បង្ហាញនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ថា តម្លៃដំឡូងមីស្រស់ចន្លោះពី ២២៥ រៀល ទៅ ២៧០ រៀល ក្នុងមួយគីឡូ ទៅតាមភាគរយម្សៅ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។
ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លានតោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


