សុខភាព
សូមស្វែងយល់ពីការគ្រោះថ្នាក់ស្ទះសរសៃឈាមបេះដូង!
ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើឲ្យស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។

ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចម្បងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨។

ដោយសារតែមូលហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងនៅដំណាក់កាលដំបូងៗ (មុននឹងគ្រោះថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រដែលមាន ជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយៈម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញាដូចខាងក្រោម៖
– ឈឺចុក ឬណែនដើមទ្រូង
– ថប់ដង្ហើម
– អារម្មណ៍ ឫ សញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ
ជាពិសេសលើអ្នកដែលមានកត្តាប្រឈមគ្រោះថ្នាក់សរសៃឈាមបេះដូងដូចជា៖
– អ្នកដែលមានអាយុច្រើន
– អ្នកដែលលើសទម្ងន់
– អ្នកពិសាបារី
– អ្នកដែលមានជំងឺលើសឈាម
– អ្នកដែលមានជំងឺទឹកនោមផ្អែម
– អ្នកដែលលើសជាតិខ្លាញ់
– អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។


ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាព ដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតកស្ងប់ស្ងាត់បំផុត (silent killer)៕


អត្ថបទ៖ រស្មី
សូមចុចអាន៖ គ្រោះថ្នាក់នៃគ្រឿងស្រវឹងចំពោះសុខភាពថ្លើម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ