សន្តិសុខសង្គម
ដុតព្រៃក្នុងចំការរបស់ខ្លួនដើម្បីដាំដំណាំ ត្រូវស្លាប់ខ្លួនឯងដោយសារថប់ដង្ហើម
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់បានថតដង្ហើមជាមួយនឹងផ្សែងបណ្ដាលឲ្យដួលស្លាប់នៅក្នុងភ្លើងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះបានចូលទៅដុតព្រៃនៅក្នុងចម្ការរបស់ខ្លួន ហើយទំនងជាឈ្លក់ផ្សែងមិនអាចរត់ទៅណារួច។ នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១ និង ៣០នាទី រសៀល ត្រង់ចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីស្ត្រីដែលជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺប្ដីរបស់គាត់ឈ្មោះ ស៊ូរ អ៊ុរ អាយុ ៧៧ ឆ្នាំរស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត បានធ្វើដំណើរជាមួយគាត់ទៅកាន់ចំការស្វាយចន្ទីដែលពោរពេញដោយព្រៃស៊ុបទ្រុប។

ស្ត្រីជាប្រពន្ធបានបន្តថា នៅពេលនោះដែរប្ដីរបស់គាត់បានចូលទៅដុតព្រៃរបស់ដែលនៅក្បែរខាងនៃចំការស្វាយចន្ទី នៅពេលនោះក៏បាត់ប្ដីរបស់គាត់រហូតដល់ភ្លើងឆេះព្រៃអស់ទើបឃើញសពប្ដីរបស់គាត់ដេកស្លាប់ក្នុងភ្នក់ភ្លើងដែលឆេះរោលរាលពេញខ្លួន ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។

ភ្លាមៗនោះដែរ កម្លាំងជំនាញផ្នែកពិនិត្យវិភាគ ទីកន្លែងកើតហេតុ បានសហការ ជាមួយកម្លាំងជំនាញផ្នែក យុត្តិធម៌និងប៉ុស្តិ៍ ស៊ុង បានធ្វើការពិនិត្យទីកន្លែងកើតហេតុ និង សាកសពករណី ដុតភ្លើងក្នុងចំការ បណ្តាលឱ្យឆេះស្លាប់ខ្លួនឯង នៅចំណុចចំការចន្ទី ក្រុមទី០៤ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋាន តាមការ ពិនិត្យទីកន្លែងកើតហេតុ ពិនិត្យសាកសព និងបំភ្លឺ ពីប្រពន្ធ សាកសព ស្លាប់ដោយសារ (ថប់ផ្លូវដង្ហើម)។ មូលហេតុ ដុតព្រៃក្នុងចំការចន្ទី បណ្តាលឱ្យរាលឆេះស្លាប់ខ្លួនឯង៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


