Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

បានផុស

នៅ

ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​មើលថែ និង​ព្យាបាល​ជូន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​នៅ​ទីនោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​កោតសរសើរ​ចំពោះ​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​មើលថែ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខុមាលភាព​អ្នកជំងឺ​កន្លងមក ហើយ​លោក​ក៏​សូម​ឲ្យ​បន្ត​កិច្ចការងារ​នេះ​ឲ្យ​បានល្អ​បន្ថែម​ទៀត ដើម្បី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

លោក​អភិបាល​រាជធានី ក៏បាន​ណែនាំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ជួយ​បន្ត​យកចិត្តទុកដាក់​ណែនាំ​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​អនុវត្ត​វិធាន​សុខាភិបាល លាងដៃ​នឹង​សាប៊ូ ជែ​ល និង​អាកុល ពាក់​ម៉ាស់ ពិសេស​អនុវត្ត​វិធាន​ការពារ ៣​កុំ និង​៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ត​អញ្ជើញ​ទៅពិនិត្យ​និង​សួរសុខទុក្ខ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​បន្តទៀត​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម