កីឡា
ការ៉ាតេកម្ពុជាសម្រេចទទួលគ្រូអ៊ីរ៉ង់និងជប៉ុន សម្រាប់ជួយកីឡាករកម្ពុជាដណ្តើមមេដាយលើឆាកអន្តរជាតិ
សហព័ន្ធកីឡាការ៉ាតេកម្ពុជា សម្រេចទទួលគ្រូ បង្វឹកមានគុណវុឌ្ឍខ្ពស់ ខ្សែក្រវាត់៨ជាន់ គឺលោកគ្រូ Hass an មកពីប្រទេសអ៊ីរ៉ង់ ដែលលោកគ្រូរូបនេះ នឹងបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិផ្នែកប្រយុទ្ធ “Kum te” និងលោកគ្រូជប៉ុនម្នាក់ទៀត គឺលោកគ្រូ Shoker Toyama នឹងបង្ហាត់ក្រុមជម្រើសផ្នែកកាតា”Kata”។

បើតាមប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា លោកគ្រូបង្វឹកបរទេសទាំង២នាក់ មានឆន្ទៈខ្ពស់ចង់ជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមបានមេដាយ ក្នុងការប្រកួតលើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែលោកបញ្ជាក់ថា គ្រូល្អខ្លាំងពូកែយ៉ាងណាក៏ដោយ បើកីឡាករ-កីឡាការិនីគ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំ ជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាសហព័ន្ធសង្ឃឹមលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូបង្វឹកកីឡាករ កីឡាការិនី ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការហ្វឹកហាត់ លះបង់ការឈឺចាប់ឲ្យដល់កម្រិត ដើម្បីទទួលបានគុណផលកីឡា (Performance) ការ៉ាតេកម្រិតខ្ពស់ ដើម្បីដណ្តើមជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រកួតកីឡាការ៉ាតេជាលក្ខណៈអន្តរជាតិ និង លើកឧត្តមភាពកីឡាការ៉ាតេកម្ពុជា លើឆាកអន្តរជាតិ។



លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា បានបញ្ជាក់ឲ្យដឹងនោះថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ នៅសល់ពេល២ឆ្នាំកន្លះប៉ុណ្ណោះ នៃពេលវេលាដែលបានកំណត់ ដូច្នេះសហព័ន្ធកំពុងតែខិតខំធ្វើយ៉ាងណាឲ្យវិស័យកីឡាការ៉ាតេកម្ពុជាក្លាយជាប្រភេទកីឡាដ៏មានសក្ដានុពល ដើម្បីត្រៀមខ្លួនប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះនាពេលនោះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ខេត្តកណ្តាលចម្រាញ់បានជើងខ្លាំងចំបាប់ ត្រៀមប្រកួតជើងឯកថ្នាក់ជាតិ២០២០
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


