ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បញ្ជាឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយចិន ធ្វើសមយុទ្ធខ្នាតធំ
ភ្លាមៗ ក្រោយមហាយក្សចិនធ្វើសមយុទ្ធ “ដាក់ទណ្ឌកម្ម” កោះតៃវ៉ាន់, ស្រាប់តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បញ្ជាឲ្យកងទ័ពជើងគោកនិងអាកាសរបស់ខ្លួន ប្រុងជើងការខ្ពស់ជាប់ជានិច្ច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT។
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា “យើងមិនស្វែងរកជម្លោះទេ ប៉ុន្តែយើងក៏មិនខ្លាចធ្វើរឿង ដើម្បីធានាសុវត្ថិភាពជាតិ និងការពារមាតុភូមិដ៏ស្រស់ស្អាតរបស់យើងដែរ”។
លើសពីនេះ ក្រសួងក៏បានបញ្ជូនកងកម្លាំងទៅតំបន់ជុំវិញដែនកោះរួចហើយដែរ ព្រមទាំងអះអាងថា ខ្លួនមានទំនុកចិត្តអាចការពារអធិបតេយ្យខ្លួនឯងបាន។ ការធ្វើសមយុទ្ធយោធារបស់ចិនក្នុងកាលៈទេសៈនេះ មិនត្រឹមតែមិនជួយរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីគំនិតយោធានិយមរបស់ចិនផងដែរ។
ស្របពេលជាមួយគ្នានោះ ក្រសួងថែមថ្កោលទោសកងទ័ពរំដោះប្រជាជនចិន (PLA) ចំពោះសមយុទ្ធសង្គ្រាមរយៈពេលពីរថ្ងៃព័ទ្ធជុំវិញកោះតៃវ៉ាន់ ថាជាទង្វើ “បង្កហេតុមិនសមទំនង” ទាល់តែសោះ។
សូមបញ្ជាក់ជាថ្មី សមយុទ្ធខ្នាតធំ Joint Sword-2024A នេះធ្វើឡើងរយៈពេល២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ហើយវាកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែង។
PLA ប្រកាសថា សមយុទ្ធនេះគឺជាការដាក់ទណ្ឌកម្មដល់កោះតៃវ៉ាន់ ហើយវាផ្តោតជាពិសេសលើការល្បាត ត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹកនិងអាកាស និងការវាយប្រហារចំគោលដៅសំខាន់ៗ ក៏ដូចជាការល្បាតនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់ ដើម្បីត្រៀមប្រយុទ្ធក្នុងសមរភូមិពិតៗ។
គួរជម្រាបថា ចិន តែងចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយដែលនឹងត្រូវបង្រួបបង្រួមវិញ ហើយអាចនឹងត្រូវបង្ខំចិត្តប្រើកម្លាំងបាយទៀតផង ប្រសិនបើចាំបាច់។ ម្យ៉ាងវិញទៀត ស្ថានការណ៍កាន់តែក្តៅ ជុំវិញការជាប់ឆ្នោតរបស់លោក Lai ដោយទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ព្រោះចាត់ទុកមេដឹកនាំតៃវ៉ាន់ថ្មីរូបនេះថាជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន បញ្ជូនទ័ព ធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ ៣ថ្ងៃក្រោយប្រធានាធិបតីថ្មី ឡើងកាន់តំណែង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


