សេដ្ឋកិច្ច
វិស័យកសិកម្មចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវសន្តិសុខស្បៀងរបស់កម្ពុជាក្នុងគ្រានៃការថមថយសេដ្ឋកិច្ចសកល
ភ្នំពេញ៖ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានថ្លែងថា ភាពរឹងមាំនៃវិស័យកសិកម្មរបស់កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុ្ងងការធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយក្តី។

ការលើកឡើងរបស់លោក ជា វុទ្ធី ធ្វើឡើងក្នុងកាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលលោកបានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារ (AFID) ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកបានថ្លែងថា៖«ភាពរឹងមាំនៃវិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី»។

លោកសង្ឃឹមថាក្រុមការងារបន្ដសហការគ្នាឱ្យបានជិតស្និទ្ធដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូនសំដៅរុញច្រានតុវិនិយោគកសិ-ចំណីអាហារឱ្យកាន់តែមានភាពសកម្មជាងមុន និងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានរបស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់។
AFID ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC II) ក្នុងគោលបំណងជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាពដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ, បង្កើតការងារមានតម្លៃបន្ថែមកាន់តែខ្ពស់, និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨.៥លានតោន ស្មើនឹងតម្លៃជិត ៤.៥ពាន់លានដុល្លារ ថយចុះ១.៩០%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


