ព័ត៌មានជាតិ
លោក ហួត ស៊ីនាដ ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ លោក ហួត ស៊ីនាដ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហេង សួរ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅបុរីឈូកវ៉ា២ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ៦០០នាក់។

លោក ហួត ស៊ីនាដ បានគូសបញ្ជាក់ថា ការប្រារព្ធពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក្នុងគោលបំណងបង្ហាញឲ្យសាធារណជនឃើញថា គណបក្សប្រជាជនកម្ពុជារួបរួមសាមគ្គីគ្នាគ្រប់លំដាប់ថ្នាក់ និងប្រៀបឈ្នះរបស់គណបក្ស ក្រោមដំបូលសុខសន្តិភាព ដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កាន់តែមានសារៈសំខាន់ និងជាព្រឹត្តិការប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា នាអាណត្តិទី៧នេះ។

ជាមួយគ្នានោះ លោក ហួត ស៊ីនាដ បានក្រើនរំលឹកដល់លោក លោកស្រី ដែលជាប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សា មកពីគ្រប់សង្កាត់ទាំង៧ របស់ខណ្ឌពោធិ៍សែនជ័យ ត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យបានគ្រប់គ្នា និងត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជ័យជំនះ សំដៅធានាបាននូវ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕

























-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


