ជីវិតកម្សាន្ដ
នៅចាំគាត់ទេ ! អតីតតារាកំប្លែងនាយ គ្រោង តើពេលនេះសុខទុក្ខយ៉ាងណាហើយ?
ទស្សនិកជនធ្លាប់ដឹងហើយថា លោក ឡាំ ប៊ុនសេន ហៅនាយ គ្រោង អតីតតារាកំប្លែងជើងចាស់អំឡុងទសវត្សរ៍ ៩០ កន្លងមកមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលដែលលោកនៅមានសមត្ថភាពកំប្លែង និងសម្តែងលើវិថីសិល្បៈ ប៉ុន្តែរយៈពេលជិត ២០ ឆ្នាំចុងក្រោយមក លោកតា គ្រោង ក៏បានបាត់មុខពីវិស័យសិល្បៈទាំងស្រុង។

លោកតា គ្រោង ក៏ជាសិល្បករខ្មែរម្នាក់ ដែលបានធ្វើឲ្យប្រជាជនរាប់លាននាក់មានស្នាមញញឹមតាមរយៈទេពកោសល្យកំប្លុកកំប្លែងរបស់គាត់នាពេលកន្លងមកជាមួយនាយ កុយ ,នាយ ក្រឹម និងនាយ ចាប ចៀន ជាដើម។ ថ្វីត្បិតបច្ចុប្បន្នគាត់មានវ័យជរាបន្តិចមែន តែលោកតាហាក់នៅនឹករលឹកដល់អាជីពសិល្បៈ។
បន្ទាប់ពីបាត់វត្តមានកំប្លែងមួយសន្ទុះធំ ស្រាប់តែអតីតតារាកំប្លែងនាយ គ្រោង មុននេះ បានបង្ហាញវត្តមានដោយធ្វើដំណើរពីខេត្តកំពង់ស្ពឺមកដល់ភ្នំពេញ។ ជាក់ស្តែងបើតាមរយៈការបង្ហោះវីដេអូខ្លីមួយរបស់អ្នកនាង នៅ សូនីតា បានឲ្យដឹងថា តារាកំប្លែងនាយ គ្រោង ពេលនេះលោកមានវ័យចំណាស់ជាងមុនច្រើន ខណៈសុខភាពនាយ គ្រោង មានភាពរឹងមាំធម្មតា។

អតីតតារាកំប្លែងជើងចាស់ នាយ គ្រោង បានបញ្ជាក់ថា មកដល់ពេលនេះលោកមានវ័យ ៧២ ឆ្នាំហើយ ដោយបច្ចុប្បន្នលោករស់នៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ។ ក្រោយឃើញបែបនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនបង្ហាញក្តីនឹករលឹក និងជូនពរឲ្យលោកតា គ្រោង មានសុខភាពល្អ និងរឹងមាំ ខណៈខ្លះទៀត ក៏ចង់ឃើញលោកវិលរកអាជីពសម្តែងវិញផងដែរ។
គួរបញ្ជាក់ថា អតីតតារាកំប្លែងជើងចាស់លោក ឡាំ ប៊ុនសេន ហៅនាយ គ្រោង កន្លងមកធ្លាប់បានប្រាប់លោកកើតជំងឺទឹកនោមផ្អែមយូរឆ្នាំហើយ ប៉ុន្តែលោកមិនបានប្រាប់ឲ្យមហាជនបានដឹងឡើយ។ គិតមកដល់ពេលនេះជិត ២០ ឆ្នាំហើយ ដែល នាយគ្រោង បានបាត់មុខពីសិល្បៈ ដែលដំបូងឡើយ នាយ គឺជាក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ជាតិកម្ពុជាជាមួយនាយ ខ្ជិប នាយ តឹង នាយ ចាបចៀន តាមឿក យាយ ណាង យាយ អឿន ,តាវីតាមីនសេ ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


