Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ

បានផុស

នៅ

តាមការព្យាកររបស់រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិអាមេរិក ហៅកាត់ NOAA និងត្រូវបានចុះផ្សាយដោយគេហទំព័រ Daily Mail កាលពីថ្ងៃអង្គារទី២៨ខែឧសភា, ផែនដី នឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀត នៅសប្តាហ៍នេះ ដែលឥទ្ធិពលរបស់វាអាចបណ្តាលឲ្យដាច់ប្រព័ន្ធទំនាក់ទំនងតាមរលកធាតុអាកាស និងបង្កការលំបាកផ្សេងៗ។

(រូបថត៖ NASA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែនេះ ព្រះអាទិត្យ បានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២០ឆ្នាំរួចទៅហើយ ដែលជាលទ្ធផល បង្កការរំខានដល់ខ្សែទំនាក់ទំនងទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ចំណុចខ្មៅបានលេចឡើងលើផ្ទៃព្រះអាទិត្យសាជាថ្មី ហើយវាបញ្ចេញអណ្តាតភ្លើងដ៏ខ្លាំងក្លា បង្កជាព្យុះកម្តៅនិងព្យុះភូមិសាស្រ្តម៉ាញេទិច (Geomagnetic) ជះមកផែនដី។

(រូបថត៖ SDO)

តាមពិតទៅ NOAA បានដាក់ការឃ្លាំមើលព្យុះភូមិសាស្រ្តម៉ាញេទិចធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី១១ខែឧសភាមកម្ល៉េះ នៅពេលដែលចំណុចខ្មៅលើផ្ទៃព្រះអាទិត្យដដែលនេះ បានលេចឡើង ហើយជះប្លាស្មាដ៏មានថាមពលយ៉ាងគំហុក មកលើភពផែនដី។

ព្រោះតែព្រឹត្តិការណ៍ខុសធម្មតាកាលពីដើមខែនេះហើយ ទើបវាបង្កជាការរំខានដល់ប្រព័ន្ធ GPS, បណ្តាញអគ្គិសនី, ឧបករណ៍កសិកម្ម និងផ្កាយរណបនៅក្នុងគន្លងអវកាស ហើយអ្នកជំ​នាញកំពុងតាមដានការឆាបឆេះថ្មីនេះ ដើម្បីត្រៀមខ្លួនទប់ទល់នឹងបញ្ហាដែលធ្លាប់កើតមាន។

(រូបថត៖ NOAA)

ចំណុចផ្ទុះអណ្តាតភ្លើងលើព្រះអាទិត្យដែលគេឲ្យឈ្មោះកូដ AR3664 នឹងបញ្ចេញព្យុះកម្តៅចំនួន១៧លើកក្នុងសប្តាហ៍នេះ ប៉ុន្តែបើយោងតាម NOAA, ព្រឹត្តិការណ៍នេះនឹងមិនចោទជាបញ្ហាធំដល់ពួកគេឡើយ ព្រោះថា ពួកគេទទួលបានមេរៀននិងបទពិសោធន៍ពីព្រឹត្តិការណ៍មុនៗរួចទៅហើយ ទើបធ្វើឲ្យពួកគេត្រៀមខ្លួនបានល្អដើម្បីទប់ទល់។

លោក Michael Karrer តារាវិទូមកពីប្រទេសអូទ្រីសបានប្រាប់គេហទំព័រ SpaceWeather ថា “សម្រាប់ខ្ញុំ ខ្ញុំមិនដែលឃើញការផ្ទុះបែបនេះទេ អំឡុងការអង្កេតព្រះអាទិត្យរយៈពេល៤០ឆ្នាំរបស់ខ្ញុំ។ វាពិតជាធំមហិមាមែន!”។

(រូបថត៖ Earth Sky)

សូមបញ្ជាក់ថា បច្ចុប្បន្ន AR3664 មិនទាន់បែរមុខមកចំផែនដីដោយផ្ទាល់នៅឡើយទេ ប៉ុន្តែបើយោងតាមទិន្នន័យ នៅចុងសប្តាហ៍នេះ វានឹងបម្លាស់ទីមកចំផែនដី ហើយអាចបញ្ចេញព្យុះព្រះអាទិត្យបាញ់មកចំពិភពលោកពេញទំហឹងតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ៥៣ នាទីutes មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

Sokha Hotels

ព័ត៌មានពេញនិយម