ព័ត៌មានអន្ដរជាតិ
ថៃ ត្រូវវាយប្រហារដោយព្យុះព្រះអាទិត្យដ៏ខ្លាំងក្លា បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្កាយរណបនិងប្រព័ន្ធ GPS
ប្រទេសថៃត្រូវរងគ្រោះដោយសារការវាយប្រហារពីព្យុះព្រះអាទិត្យឬគេអាចហៅថា «ព្យុះម៉ាញ៉េទិច» ដ៏ខ្លាំងក្លា ដែលបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្កាយរណប និង GPS ក៏ដូចជាធ្វើឲ្យសីតុណ្ហភាពហក់ឡើងខ្ពស់ផងដែរ។

តាមការផ្សាយរបស់ Bangkok Post ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាន និងលំហ (Gistda) កាលពីថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦, តាមពិតទៅព្យុះនេះ វាយប្រហារខ្លាំងលើថៃ តាំងតែពីថ្ងៃចន្ទមកម្ល៉េះ ហើយឥទ្ធិពលរបស់វាក៏បន្តមកដល់ពាក់កណ្តាលសប្តាហ៍នេះ។
ព្យុះនេះបានបញ្ចេញប្លាស្មា និងដែនម៉ាញ៉េទិចពីព្រះអាទិត្យឆ្ពោះមកកាន់ភពផែនដី ហើយការបញ្ចេញម៉ាស់កូរ៉ូណា រួមផ្សំជាមួយនឹងខ្យល់ព្រះអាទិត្យដែលបក់ចេញពីរណ្តៅកូរ៉ូណា បានបណ្តាលឲ្យកើតមាននូវអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ជា «ព្យុះម៉ាញ៉េទិចកម្រិត G4»។
G4 គឺជាព្យុះម៉ាញ៉េទិចកម្រិតធ្ងន់ធ្ងរ ក្នុងចំណោមកម្រិតទាំង ៥ (G1 ដល់ G5)។ វាអាចបង្កឲ្យមានបាតុភូតពន្លឺអូរ៉ូរ៉ា នៅតំបន់ប៉ូល ហើយក្នុងករណីខ្លះអាចប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនចរន្តអគ្គិសនី។

នៅថៃ ព្យុះនេះធ្វើឲ្យរំខានដល់ផ្កាយរណប ដែលស្ថិតក្នុងគន្លងទាបនៃភពផែនដី។ ផ្កាយរណបអាចនឹងជួបប្រទះការធ្លាក់ចុះកម្ពស់លឿនជាងធម្មតា ដោយសារការកើនឡើងនៃកម្លាំងទប់ពីបរិយាកាស។
មិនត្រឹមប៉ុណ្ណឹង វានឹងធ្វើឲ្យប្រព័ន្ធ GPS រងផលប៉ះពាល់ជាបណ្ដោះអាសន្ន ដែលជះឥទ្ធិពលដល់ប្រព័ន្ធនាំផ្លូវ។ លើសពីនេះ ទំនាក់ទំនងតាមវិទ្យុហ្វ្រេកង់ខ្ពស់ (HF) ដែលប្រើប្រាស់ក្នុងវិស័យអាកាសចរណ៍ ក៏អាចនឹងជួបប្រទះការដាច់រអាក់រអួលផងដែរ ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់អាកាសយានិក និងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
ទោះបីជាយ៉ាងណាក៏ដោយ ព្យុះនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែក្រុមការងារតាមដានរបស់ Gistda បញ្ជាក់ថា ពួកគេនឹងបន្តផ្តល់ព័ត៌មានថ្មីៗនៅពេលស្ថានភាពប្រែប្រួល៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


