ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ មិនទាន់ចេញលទ្ធផលស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតី ព្រោះនៅសង្ស័យ
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍កាលពីថ្ងៃពុធទី២៩ខែឧសភាថា មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេត មិនទាន់ចេញលទ្ធផលកំណត់ពីមូលហេតុពិត ដែលបណ្តាលឲ្យធ្លាក់ឧទ្ធម្ភាគចក្រឆក់យកជីវិតលោកប្រធានាធិបតី Ebrahim Raisi នៅឡើយទេ ព្រោះនៅមានមន្ទិលសង្ស័យមួយចំនួន។

អគ្គសេនាធិការអ៊ីរ៉ង់ ដែលទទួលភារកិច្ចស៊ើបអង្កេតករណីនេះ បានចេញសេចក្តីថ្លែងការណ៍ថា “យើងក៏មិនទាន់ហ៊ានអះអាងដែរថា ឧទ្ធម្ភាគចក្រនោះហោះទៅបុកភ្នំហើយផ្ទុះឆេះ បណ្តាលមកពីស្នាដៃរបស់មនុស្ស”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតរកឃើញថា ឧបទ្ទវហេតុនេះពិតជាមិនទាក់ទងនឹងចន្លោះប្រហោង ដែលបណ្តាលមកពីការជួសជុលនិងថែទាំឧទ្ធម្ភាគចក្រមិនបានល្អនោះទេ។ ដូចគ្នានេះដែរ ទម្ងន់របស់ឧទ្ធម្ភាគចក្រនៅពេលហោះឡើងគឺ ស្ថិតក្នុងដែនកំណត់ដែលអនុញ្ញាត”។

តាមការស៊ើបអង្កេត, ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី បានទាក់ទងចុងក្រោយបំផុតជាមួយឧទ្ធម្ភាគចក្រពីរគ្រឿងទៀត ៦៩វិនាទីមុនពេលធ្លាក់ ប៉ុន្តែមិនបានបញ្ជូនសញ្ញាអាសន្នអ្វីទេ។ យ៉ាងណា លក្ខខណ្ឌអាកាសធាតុនៅតាមបណ្តោយផ្លូវត្រឡប់មកវិញ ចាំបាច់ត្រូវស៊ើបអង្កេតបន្ថែម។
សូមបញ្ជាក់ជាថ្មីថា ឧទ្ធម្ភាគចក្រ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ដែលដឹកលោក Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ព្រមទាំងមន្ត្រីអ្នកមុខអ្នកការច្រើននាក់ទៀត បានធ្លាក់កាលពីថ្ងៃទី១៩ខែឧសភា ក្នុងខេត្ត East Azerbaijan ប្រទេសអ៊ីរ៉ង់ ដោយ សម្លាប់អ្នកជិះទាំងអស់។

សពលោក Raisi ត្រូវបានបញ្ចុះកាលពីថ្ងៃពុធសប្តាហ៍មុនក្នុងទីក្រុង Mahshad ដែលជាស្រុកកំណើតរបស់គាត់។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បានប្រកាសថា ការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងរបស់គាត់នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា។
ស្របពេលប្រទេសកំពុងជួបវិបត្តិនយោបាយ អនុប្រធានាធិបតី Mohammad Mokhber ត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី សិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ រៀបចំពិធីបុណ្យសពប្រធានាធិបតី និងកាន់ទុក្ខរយៈពេល ៥ថ្ងៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៩ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


