ព័ត៌មានជាតិ
សម្តេចធិបតី៖ បើគ្មានគោលនយោបាយយោគយល់ក្នុងនាមជាខ្មែរ យើងមិនអាចបញ្ចប់សង្គ្រាមនោះទេ
នាឱកាសអញ្ជើញជាធិបតី ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែឧសភានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលទាំងនេះកើតចេញដោយសារមានសន្តិភាព ជាពិសេសការអនុវត្តគោលនយោបាយយោគយល់រវាងខ្មែរនិងខ្មែរ។
សម្តេចលើកឡើងថា៖«បើគ្មានការធ្វើគោលនយោបាយយោគយល់គ្នាទេ យើងមិនចប់សង្គ្រាមនោះទេ ថ្ងៃមុនសម្តេចតេជោថ្លែងនៅសាលាក្តីខ្មែរក្រហមថ្ងៃទី ២២ ឧសភា គឺបានបញ្ជាក់ ពេលដែលតតាំងមុនសាលាក្តីខ្មែរក្រហម និងទម្រាំតែចប់ គឺមានការចរចាគ្នាតឹង»។

សម្តេចបញ្ជាក់បន្ថែមថា៖«នៅអន្តរជាតិមួយចំនួនទាមទារឱ្យកម្ពុជាចាប់មេដឹកនាំខ្មែរក្រហមពាក់ព័ន្ធឱ្យមកកាត់ទោសទាំងអស់ដោយគ្មានលើកលែង សម្តេចតេជោ (ហ៊ុន សែន) ថា លោកមិនឱ្យប្រទេសក្លាយទៅជាសង្គ្រាមវិញទេ បើសិនជាតុលាការអន្តរជាតិមិនចូលរូមរឿងមួយ ប៉ុន្តែគាត់មិនឱ្យប្រទេសក្លាយទៅជាភ្លើងសង្គ្រាមវិញទេ»។
ក្នុងន័យនេះ សម្តេចធិបតីចង់សំដៅថា បើមានការចាប់មេដឹកនាំខ្មែរក្រហមទាំងអស់មកកាត់ទោសនោះ នឹងផ្ទុះអាវុធរវាងខ្មែរ និងខ្មែរគ្នាឯងឡើងវិញជាក់ជាមិនខាន ដូច្នេះមានតែការអនុវត្តគោលនយោបាយយោគយល់គ្នាទើបនាំឱ្យមានសន្តិភាពនិងប្រទេសជាតិមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។
សម្តេចធិបតីថ្លែងថា៖«បើយើងគ្មានការយោគយល់ ពិតណាស់មេដឹកនាំ(ខ្មែរក្រហម)ជាន់ខ្ពស់ត្រូវការកាត់ទោស ត្រូវទទួលខុសត្រូវ។ ប៉ុន្តែមេដឹកនាំថ្នាក់ក្រោម ដឹកនាំកងពល ដឹកនាំអនុវត្តបទបញ្ជារបស់ថ្នាក់លើ យើងត្រូវមានការយោគយល់ គោលនយោបាយបង្រួបបង្រួមជាតិ បើមិនអញ្ចឹងទេម៉ោងនេះនៅវៃគ្នានៅឡើយ។ ឧទាហរណ៍ ដាក់ផែនការចាប់មេកងពលនៅទីនេះ ចាំតែគាត់ទម្លាក់អាវុធតា កម្លាំងគាត់ក្តាប់»។
សម្តេចគូសរំលេចទៀតថា ដូច្នេះបើសិនជាយើងគ្មាននូវការសន្យា និងការអនុវត្តនូវគោលនយោបាយដែលផ្តល់ការលើកលែង ការយោគយល់គ្នាក្នុងនាមជាខ្មែរ នឹងអាចមានការផ្ទុះសង្គ្រាម។
សម្តេចបន្ថែមទៀត អ្វីដែលកើតមានអតីតកាលជូរចត់នៃភ្លើងសង្គ្រាមឱ្យវាចប់ទៅចុះ ប៉ុន្តែងាកមកបច្ចុប្បន្នកាលគឺត្រូវកសាងប្រទេសរួមគ្នា និងកសាងនូវសន្តិភាពឱ្យបាន។

ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» កាលពីថ្ងៃ២២ ឧសភា ឆ្នាំ ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានលើកថា ៖«ខ្ញុំសុខចិត្តឱ្យតុលាការ(ខ្មែរក្រហម) បរាជ័យ ប៉ុន្តែខ្ញុំមិនសុខចិត្តឱ្យប្រទេសខ្ញុំ មានសង្គ្រាមឡើងវិញនោះទេ»។ ការថ្លែងរបស់សម្តេចតេជោ ដោយសារតែអន្តរជាតិមួយចំនួនបានទាមទារឱ្យកម្ពុជាចាប់មេដឹកនាំខ្មែរក្រហមតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ប៉ុន្តែសម្តេចបានបដិសេដសំណើខ្លះ និងបានដាក់ជាសំនួរទៅកាន់អន្តរជាតិថា ៖«បើសិនមានកាត់ទោសមនុស្ស២០ ឬ៣០នាក់ រួចហើយមានសង្គ្រាមផ្ទុះឡើង ធ្វើឱ្យស្លាប់មនុស្សរាប់ម៉ឺននាក់ទៀត តើអ្នកណាទទួលខុសត្រូវ?៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ