KPT+
ព្រឹត្តិការណ៍ ជំរំសប្បុរសធម៌ នៅ ជីផាត សន្យា អនុវត្តលើកទី១០ និងឆ្នាំក្រោយៗបន្តទៀត
ព្រឹត្តិការណ៍ ជំរំសប្បុរធម៍ “១មិថុនា ទំពាំងខ្ញុំ” ជាព្រឹត្តិការណ៍មួយបង្កើតឡើង ដើម្បីរួមចំណែកការងារសង្គម និងលើកស្ទួយទេសចរណ៍ក្នុងស្រុក ពិសេសនៅ តំបន់ សហគមន៍ជីផាត នៅស្រុកថ្មបាំង ខេត្តកោះកុង។ ព្រឹត្តិការណ៍ទើបបញ្ចប់ សកម្មភាពលើកទី៩ ដោយជោគជ័យ នាថ្ងៃទី១ ទី២ ខែមិថុនា ឆ្នាំ២០២៤ នេះ និងបានសន្យាថា នឹងបន្តអនុវត្តកម្មវិធីលើកទី១០ បន្តទៀតនៅឆ្នាំក្រោយ និងឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត។

លោក ឯម ស៊ីដា តំណាងអោយក្រុមការងារ បានលើកឡើងថា កម្មវិធីមានទិសដៅ ២ សំខាន់ នោះគឺ ការជួយ និងការលើកស្ទួយ ដោយចូលរួមចំណែកការងារសង្គម ក្នុងការនាំយកសម្ភារសិក្សា អាហារូបត្ថម្ភ និងសម្ភារអនាម័យ ជូនដល់ប្អូនៗក្មួយសិស្សានុសិស្សដែលខ្វះខាត និងលើកស្ទួយទេសចរណ៍ក្នុងស្រុក នៅតំបន់នោះផ្ទាល់។

លោក ឯម ស៊ីដា បានបញ្ជាក់ថា៖ “នាឆ្នាំនេះ យើងបាននាំយកសម្ភារសិក្សា អាហារូបត្ថម្ភ និងសម្ភារអនាម័យ ដែលមាន ប្អូនៗក្មួយៗសិស្សានុសិស្សប្រមាណចំនួន ៣៧២ នាក់ ដែលកំពុងសិក្សា នៅសាលាបឋមចំនួន២ គឺ សាលាបឋមសិក្សាជីផាត និង សាលាបឋមសិក្សាឧបសម្ពន្ធ័អូកី។ លើសពីនេះទៅទៀត មានយុវជន ប្រមាណជាង ១០០ នាក់ បានចុះឈ្មោះចូលរួមជំរំសប្បុរធម៌មួយនេះ ដែលស្ទើរតែ ៨០% នៃអ្នកចូលរួមធ្លាប់បានមកកាន់តំបន់នោះលើសពី ១ ដងមិនចេះជិនណាយ”។

លោក ឯម ស៊ីដា បន្តថា មានមិត្តភក្តិមួយចំនួនសួរលោកថា តើធុញទ្រាន់ទេ ក្នុងការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំដដែលៗ? តើមានអារម្មណ៍ធុញនឹងការទៅកន្លែងដដែលៗ ឬទេ? ជីផាត! ជីផាត! ជីផាត! រៀងរាល់ឆ្នាំ?។ លោកបាន បញ្ជាក់ថា គឺព្រោះតែ “ការសន្យា” និងទស្សនវិស័យរបស់ក្រុមការងារផ្តោតលើ “ដាំកន្លែង១ ដើម្បីគុណភាព ប្រសើរជាងកន្លែងច្រើនដើម្បីបរិមាណ”។

លោក ឯម ស៊ីដា បានរម្លឹកថា កាលពីជំនាន់ទី១ ដែលក្រុមការងារបានទៅកាន់ទីនោះដំបូង សិស្សានុសិស្សបាននិយាយថា ពួកគេសប្បាយចិត្តណាស់ ហើយខ្ញុំចង់ឱ្យពូមីង មកឆ្នាំក្រោយៗទៀត។ ជាមួយគ្នានោះ មានសមាជិកបានលើកឡើងថា បើយើងធ្វើអ្វីមួយត្រូវធ្វើឱ្យពិតប្រាកដ ត្រូវឋិតថេរ មានគុណភាព ដើម្បីទទួលផ្លែផ្កាពិតប្រាកដមួយ។

លោក ឯម ស៊ីដា បញ្ជាក់ថា៖ “ការរៀបរាប់ខាងលើនេះ ជាចលករដែលបានជំរុញឱ្យខ្ញុំលើកមេក្រូឡើង ហើយប្រកាសក្តែងៗនៅពេលនោះថា៖ “បងៗពូមីង នឹងសន្យាថា ពួកយើងមិនមែនជួយប្អូនៗក្មួយៗតែមួយឆ្នាំនេះទេ យើងនឹងប្រឹងប្រែង ទោះច្រើនក្តី តិចក្តី គឺពួកយើងនឹងត្រលប់មកវិញជួបអ្នកទាំងអស់គ្នារៀងរាល់ឆ្នាំ។ ហើយចង់តាមដាននឹងឃើញក្មួយៗមានការរីកចម្រើនពី ១ឆ្នាំទៅ ១ឆ្នាំ”។

លោក ឯម ស៊ីដា លើកឡើងថា «គុណភាព» គឺ គ្រាប់ពូជយើង ព្រោះថ្នាលយើងដាំ បានលូតលាស់បណ្តើរៗពី ១ឆ្នាំទៅ ១ឆ្នាំ។ នាយកសាលានៅទីនោះប្រាប់ថា សិស្សមួយចំនួនធំបានបញ្ចប់ថ្នាក់បឋមសិក្សា សិស្សខ្លះឡើងបន្តទៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យហូរហែរ តែក៏មានជ្រុះច្រើនដែរពេលចប់ត្រឹមថ្នាក់ទី៦ ដោយសារ សាលាថ្នាក់កម្រិតបន្តនៅឆ្ងាយ។

អ្វីដែលខ្ញុំទទួលបានលើសការរំពឹងទុកនោះ គឺ “គុណភាព នៃការសាបព្រោះដល់យុវជនដទៃ”។ លោក ឯម ស៊ីដា លើកឡើងថា៖ “អ្វីដែលខ្ញុំទទួលបាន គឺភាពគំរូ និងការណ្ដុះទឹកចិត្តយុវជនដទៃទៀត ឱ្យបាចសាចកាន់តែច្រើនក្នុងចូលរួមធ្វើសកម្មភាពជួយសង្គម ឬជួយអ្នកជុំវិញខ្លួន អ្នករស់នៅខេត្តរបស់ខ្លួន តាមលទ្ធភាពរបស់ពួកគេ ក្រៅពីការសិក្សា ការងារ និងជំនួញរកស៊ីប្រចាំថ្ងៃ។ នេះជាអ្វីដែលយើងអាចធ្វើបាន រីករាយនូវអ្វីដែលអ្នកធ្វើ បន្តនូវអ្វីជាក្តីស្រលាញ់របស់អ្នក”។

គួរបញ្ជាក់ថា អតីតកាល ក្រោយប្រទេសជាតិមានសុខសន្តិភាព គ្រួសាររបស់ លោក ឯម ស៊ីដា បានចាកចេញពីជំរំទល់ដែន មករស់នៅជាយរាជធានីភ្នំពេញ ដែលកាលណោះ ជម្ពូវ័ន្ត ជាតំបន់ពោរពេញដោយវាលស្រែនៅឡើយ។ ដំណាក់កាលចាប់ផ្ដើមសាងជីវិតថ្មីលើទឹកដីកំណើត គ្រួសាររបស់លោកមានជីវភាពមិនប្រសើរឡើយ ដោយសូម្បីតែ លោកជាកុមារ ក៏ដើរស៊ីឈ្នួលដក ស្ទូង ច្រូតស្រូវឱ្យគេ ដើម្បីបានថវិកាខ្លះមកដោះស្រាយជីវភាពគ្រួសារ និងយកមកសិក្សា។

ក្រោយពេលរៀនចប់ មានការងារ និងជីវភាពល្អប្រសើរក្ដី ប៉ុន្តែតែ លោក ឯម ស៊ីដា នៅចងចាំកាលនៅរៀន ដោយលោកធ្លាប់ទទួលបានអំណោយ សម្ភារសិក្សាពីសប្បុរសជន នាំឱ្យមានអារម្មណ៍រំភើប និងរីករាយខ្លាំង។ កុមារ ឯម ស៊ីដា បានគិតថា បើខ្លួនធំឡើង អាចចែកអំណោយ ឬសម្ភារសិក្សាដល់សិស្សដទៃ មិនដឹងល្អយ៉ាងណា ពួកគេគឺពិតជាត្រេកអរខ្លាំងដូចខ្លួនមិនខាន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


