ព័ត៌មានអន្ដរជាតិ
តើមហាមិត្ត រុស្ស៊ី ណាខ្លះប្រកាសមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព អ៊ុយក្រែន?
ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ហើយប្រទេសជាង ១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម ខណៈរុស្ស៊ីមិនមានគម្រោងហោះទៅនោះទេ បើទោះបីជាមានការអញ្ជើញឲ្យចូលរួមក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ ក៏មានប្រទេសមួយចំនួនផងដែរប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុង Lucerne ប្រទេសស្វីស ជាពិសេសគឺមហាមិត្តរបស់រុស្ស៊ីតែម្ដងដែលមានដូចជា ចិន ប្រេស៊ីល និងអារ៉ាប៊ីសាអូឌីតជាដើម ដោយសារតែអវត្តមានរបស់តំណាងរដ្ឋាភិបាលទីក្រុងមូស្កូដែលជាភាគីនៃជម្លោះ ។
ក្រសួងការបរទេសចិនបានបញ្ជាក់កាលពីចុងខែឧសភាថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនហោះទៅចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដែលនឹងរៀបចំឡើងនៅប្រទេសស្វីសនាពាក់កណ្ដាលខែមិថុនានេះឡើយ ខណៈដើមចមនោះ ដោយសារតែរុស្ស៊ីដែលជាភាគីជម្លោះដោយផ្ទាល់ជាមួយអ៊ុយក្រែន គឺមិនត្រូវបានអញ្ជើញចូលរួម បើទោះបីជាទីក្រុងមូស្គូតែងតែបញ្ជាក់ពីជំហរចរចារកសន្តិភាពក៏ដោយ ។
ស្របពេលជាមួយគ្នានេះ មហាមិត្តរុស្ស៊ីមួយទៀតគឺប្រទេសអារ៉ាប៊ីសាអូឌីតក៏ប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពអ៊ុយក្រែនដូចគ្នាទៅនឹងប្រទេសចិនដែរ ។ រដ្ឋាភិបាលប្រទេសស្ដេចប្រេងមួយនេះនឹងមិនហោះទៅទីក្រុង Lucerne ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយនេះឡើយ ខណៈឫសគល់នោះក៏មិនខុសពីទីក្រុងប៉េកាំងនោះដែរ គឺដោយសារតែមិនមានតំណាងចូលរួមពីសំណាក់ប្រទេសរុស្ស៊ី ។

ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក រុស្ស៊ីតែងតែបង្ហាញពីការត្រៀមខ្លួនក្នុងការចរចារកសន្តិភាពជាមួយអ៊ុយក្រែន ហើយជាក់ស្ដែងគណៈប្រតិភូភាគីជម្លោះទាំងពីរក៏បានធ្វើកិច្ចចរចាជាច្រើនលើកច្រើនសារទាំងនៅក្នុងប្រទេសបេឡារុស និងនៅតួកគី ប៉ុន្តែកិច្ចចរចាទាំងអស់សុទ្ធតែមិនទទួលបានផ្លែផ្កាណាមួយឡើយ ខណៈរដ្ឋាភិបាលទីក្រុងកៀវថែមទាំងបានចេញច្បាប់ហាមឃាត់ការចរចាសន្តិភាពបន្ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលស្នើរៀបចំឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky នៅប្រទេសស្វីសមានគោលបំណងកសាងរូបមន្តសន្តិភាពសម្រាប់អ៊ុយក្រែនដូចជា ការដកទ័ពរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែន ការដោះដូរអ្នកទោសជាមួយរុស្ស៊ី បញ្ហាថាមពល និងសន្តិសុខនុយក្លេអ៊ែរ ក៏ដូចជាការបញ្ជូនកុមារទៅកាន់ប្រទេសរុស្ស៊ីវិញជាដើម ខណៈកិច្ចប្រជុំនោះទៀតសោតក៏រួមមានសំណើផ្សេងៗផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ សេតវិមានបញ្ជាក់មូលហេតុ លោក បៃដិន មិនទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


