សេដ្ឋកិច្ច
ក្រុមហ៊ុន Otis McAllister, Inc របស់អាមេរិកចាប់អារម្មណ៍លើការនាំអង្ករពីកម្ពុជា
លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក ស្របពេលដែលប្រភេទអង្ករប្រណិត និងក្រអូបរបស់កម្ពុជាកំពុងទទួលបានការគាំទ្រនៅទីផ្សារមួយនេះ។

កាលពីល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជាមួយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។
លោក Patrick បានបង្ហាញការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជាដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះលោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។
លោកជំទាវចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង ១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។

លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសិរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុប អាមេរិក និងអូស្រ្តាលីកាន់តែច្រើនឡើងៗ។
លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសិរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU) អាមេរិក អូស្ត្រាលី និងប្រទេសផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅប្រទេសទាំងនោះចាប់ផ្តើមទទួលស្គាល់នូវគុណភាពអង្ករប្រណិតរបស់យើងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងជំរុញការនាំចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ»។

បើតាមCRFបង្ហាញថាមករា-មេសា ២០២៤ ក្រុមហ៊ុននាំចេញជាង ១៥,០០០ តោន កំណើនជាង ៥០% ធៀបរយះពេលដូចគ្នា នៃ ឆ្នាំ ២០២៣ ។
ក្នុងឆ្នាំ២០២៣កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៥៦ ៣២៣តោន កើនឡើង៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ប្រមូលបានមានចំនួន ៤៦៦លានដុល្លារ កើនឡើង ១៣ភាគរយ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់គោលដៅចំនួន ៦១ប្រទេស/ដែនដី តាមរយៈក្រុមហ៊ុននាំចេញចំនួន ៦៣៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


