ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ពិភាក្សា លើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាព សុខភាពសិក្សា ឆ្នាំ២០២៤
ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល សាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពសិក្សាប្រចាំ ក្រសួងសុខាភិបាល នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកប្រជុំគណៈកម្មការសុខភាពសិក្សា លើកទី២ ដើម្បីពិភាក្សាទៅលើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាព ស្តីពី សុខភាពសិក្សាប្រចាំឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល។

កិច្ចប្រជុំលើកទី២នេះ បានបង្ហាញពីសមិទ្ធិផលទទួលបានពីរបាយការណ៍សុខភាពសិក្សាពីថ្នាក់រាជធានីខេត្ត និងលើកទិសដៅការងារបន្តស្របតាមផែនការជាតិសុខភាពសិក្សា ឆ្នាំ២០២១-២០៣០។

សាស្រ្តាចារ្យ បានណែនាំ និងផ្តល់អនុសាសន៍សម្រាប់ទិសដៅខាងមុខដូចជា៖
១. ពិនិត្យបន្ថែមលើសូចនាករសកម្មភាពក្នុងផែនការយុទ្ធសាស្រ្តជាតិសុខភាពសិក្សា និងពិនិត្យមើលសូចនាករដែលបានអនុវត្តហើយត្រូវបន្តបន្ថែមឱ្យកាន់តែប្រសើរ និងសូចនាករដែលត្រូវរៀបចំផែនការសម្រាប់អនុវត្តបន្ត

២. ផ្តល់ជូននូវទម្រង់របាយការណ៍ និងមធ្យោបាយក្នុងការរាយការណ៍វឌ្ឍនភាពសុខភាពសិក្សាពីគ្រប់អង្គភាព រាជធានី-ខេត្ត និង
៣. ការបែងចែកមុខងារសហការទៅឱ្យកម្មវិធីជាតិ និងនាយកដ្ឋានចំណុះដែលពាក់ព័ន្ធនូវភារកិច្ចទទួលខុសត្រូវដើម្បីឆ្លើយតបនឹងគោលដៅផែនការយុទ្ធសាស្រ្តជាតិសុខភាពសិក្សា ឆ្នាំ២០២១-២០៣០។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកគណៈកម្មការសុខភាពសិក្សាដែលមកពីអង្គភាពថ្នាក់កណ្តាលពាក់ព័ន្ធ នៃក្រសួងសុខាភិបាល ព្រមទាំង ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត ក៏ដូចជាក្រុមការងារសុខភាពសិក្សា ២៥ រាជធានីខេត្ត បានចូលរួមតាមប្រព័ន្ធនិមិត្ត Zoom ដែលមានចំនួនសរុប ៧២ រូប៕

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


