ព័ត៌មានជាតិ
ប្រទះឃើញហ្វូងផ្សោត១០ក្បាលកំពុងបណ្តើរគ្នានៅសមុទ្រខេត្តកែប
កាលពីថ្ងៃទី១២ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកែបបានឲ្យដឹងថា កាលពីពេលថ្មីៗនេះអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានមេផ្សោតក្បាលត្រឡោក ចំនួន៥ក្បាល បានបណ្ដើរកូនចំនួន៥ក្បាល នៅមុខកោះអាចម៍សេះ ស្ថិតនៅខេត្តកែប។ ការរកឃើញដំណឹងដ៏គួអោយរីករាយនេះ តាមរយៈដ្រូនដែលក្រុមអ្នកអភិរក្ស តែងប្រើប្រាស់ដើម្បីតាមដានពីវត្តមានសត្វសមុទ្រកម្រដទៃទៀត។

បើយោងតាមការបញ្ចាក់ពីអង្គការ MCC ក្នុងទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ពិតជារឿងគួរអោយរំភើបចិត្តជាខ្លាំង នៅពេលក្រុងការងារ កំពុងតាមដានហើយបានប្រទះឃើញក្រុមមេ និងកូនផ្សោតទាំងនោះតាមរយៈដ្រូន រហូតដល់១០ក្បាល នៅខាងមុខកោះអាចន៍សេះ នៃខេត្តកែប ពិតណាស់វាជាការផ្ដល់ក្ដីសង្ឃឹម និងបង្ហាញពីលទ្ធផលរបស់យើងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅប្រជុំកោះខេត្តកែប កំពុងមានប្រសិទ្ធភាព។
លោក ប៊ុន យោង អ្នកនាំពាក្យសាលាខេត្តកែបបានបន្តឱ្យដឹងថា ជាទូទៅសត្វសមុទ្រប្រភេទកម្រដូចនេះ អាចបង្កាត់ពូជបានលុះត្រាតែតំបន់នោះមានបរិស្ថានសមស្របដែលអាចផ្ដល់ឲ្យកូនរបស់វាអាចរស់នៅបាន។ យើងនឹងបន្តការងាររបស់យើង ដើម្បីសិក្សារស្រាវជ្រាវ និងការពារថនិកសត្វសមុទ្រទាំងនេះ ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញនៃសមុទ្រសម្រាប់ប្រទេសកម្ពុជា។

លក្ខណៈពិសេសរបស់មេផ្សោត គឺមានការលះបង់យ៉ាងខ្លាំង តាំងពីពេលចាប់កំណើតកូនរបស់វា រហូតដល់បង្កើតកូន ការទទួលយកសារធាតុចិញ្ចឹមដើម្បីផ្ដល់ដល់រាងកាយរបស់វាឱ្យបានត្រឹមត្រូវនៅពេលពពោះ បន្ទាប់មកថែរក្សារកូនចាប់តាំងពីពេលកើតដោយបំបៅដោះ ការការពារកូន និងបង្រៀនកូនរហូត កូនរបស់វាអាចម្ចាស់ការដោយខ្លួនឯងបាន។

ថ្លែងប្រាប់ព័ត៌មានកាលពីពេលកន្លងទៅលោក ប៊ុន យោង បានអោយដឹងថា មានតំបន់អភិរក្សលើទំហំផ្ទៃដី ២ពាន់ហិកតា នៅតាមបណ្តាកោះនានាក្នុងសមុទ្រខេត្តកែប គិតមកទល់ពេលនេះ យើងទទួលបានលទ្ធផលល្អប្រសើរច្រើន ក្នុងនោះមានកកើតថ្មី នូវពពួកជីវចម្រុះសំខាន់ៗ មានដូចជា ផ្សោត ត្រីសេះ ជ្រូកទឹក ផ្កាថ្ម និងការថែរក្សាបាននូវស្មៅសមុទ្រ ជាប្រភពចំណីក្នុងសមុទ្រដែលមិនអាចខ្វះបាន។

លោកបន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងពីក្រុមអ្នកភិរក្សសមុទ្រ និងរដ្ឋបាលជលផល ដោយមានការជួយគាំទ្របន្ថែមពីក្រសួងជំនាញ និងរដ្ឋបាលខេត្តកែប យើងរំពឹងថា សមុទ្រខេត្តកែប នៅតែបន្តរក្សាបាននូវធនធានក្រោមសមុទ្រ ឲ្យនៅគង់វង្ស ដែលនឹងជះផលជាវិជ្ជមាន សម្រាប់ខេត្តកែប ដែលជាខេត្តកែបទេសចរណ៍ដ៏សំខាន់នៅកម្ពុជាផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


