ព័ត៌មានជាតិ
ភ្ញៀវទស្សនាផ្សោតខេត្តក្រចេះ ភាគច្រើនជាបរទេស ខណៈសហគមន៍ពឹងចំណូលពីទេសចរណ៍គ្មានផ្សែង
សត្វផ្សោតទឹកសាបទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា និងស្ថិតក្នុងចំណោម សត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់លើពិភពលោក។
សត្វផ្សោតនៅខេត្តក្រចេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេសចរណ៍យ៉ាងសំបូរបែប ដូចជា បង្កើនការងារដល់ប្រជាពលរដ្ឋក្នុងការកែច្នៃវត្ថុអនុស្សាវរីយ៍ ការលក់ដូរវត្ថុអនុស្សាវរីយ៍ បម្រើសេវាជិៈទូកទស្សនាសត្វផ្សោត និងសេវាកម្មម្ហូបអាហារជាដើម។



លោក ស្រី ស៊ីថា មន្ត្រីនគរបាលទេសចរណ៍និងជាមន្ត្រីគ្រប់គ្រង់ក្រុមទូកទេសចរណ៍នៅអន្លង់ផ្សោតបានឲ្យកម្ពុជាថ្មីដឹងថា ភ្ញៀវទេសចរបានទស្សនាជាហូហែរទោះតិច ឬច្រើន គឺមានជាប្រចាំថ្ងៃ ជាពិសេស ភ្ញៀវបរទេស។ ជាទូទៅ ក្រុមទូកទេសចរណ៍ ដឹកជូនភ្ញៀវទស្សនាសត្វផ្សោត ចន្លោះពី ១០ ជើង ទៅ ២០ជើង ក្នុង១ថ្ងៃ អាស្រ័យទៅតាមចំនួនភ្ញៀវជាក់ស្ដែង ទាំងពេលព្រឹកនិងពេលល្ងាច។
លោកបន្តថា ភ្ញៀវទេសចរភាគច្រើនចំណាយពេល ១ ម៉ោងក្នុងការទស្សនាសត្វផ្សោត ប៉ុន្តែប្រសិនបើភ្ញៀវទស្សនាមិនទាន់អស់ចិត្ត ក្រុមទូកទេសចរណ៍ក៏មិនអាចនាំភ្ញៀវចូលខាងវិញដែរ គឺដឹកបន្តរហូតមើលឃើញផ្សោតឬភ្ញៀវអស់ចិត្តទើបអាចចូលខាងបាន។ ប៉ុន្តែនារដូវប្រាំងភ្ញៀវចំណាយពេលយ៉ាងយូរត្រឹមមួយម៉ោង គឺចូលខាងវិញហើយ មិនដូចរដូវវស្សាទេ។ ខែប្រាំងសត្វផ្សោតនៅជិតឆាប់បង្ហាញខ្លួន។ ចំណែកខែវស្សាវិញ សត្វផ្សោតបំលាស់ទីពីមួយកន្លែងទៅមួយកន្លែងទៅឆ្ងាយតាមរកចំណី និងបញ្ហាអាកាសធាតុខ្យល់ខ្លាំង គឺអាចប្រើពេលយូរក្នុងការទស្សនា។

ជាក់ស្ដែងនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥នេះ ក្រុមទូកទេសចរណ៍ដឹកជូនភ្ញៀវចេញបានចំនួនជិត ២០ជើងដែរ ហើយភាគច្រើនជាជនជាតិបារាំង។
លោក ប្រាក់ វិកុល មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យកម្ពុជាថ្មីដឹងដែរថា ស្ថានភាពភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអន្លង់ផ្សោតសព្វថ្ងៃ មានការកើនឡើងបន្តបន្ទាប់ ចាប់តាំងពីខែមករា ដល់ខែមិនា ឆ្នាំ២០២៥ បើធៀបទៅនឹងបណ្តាឆ្នាំមុនកើតជំងឺកូវិដ សង្កេតឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយភ្ញៀវភាគច្រើនជាជនជាតិបរទេស។

ទន្ទឹមនឹងកំណើនភ្ញៀវទេសចរមានការកើនឡើងនោះ វត្តមានសត្វផ្សោត គឺជាកត្តាស្នួលនៃឧស្សាហ៍កម្មគ្មានផ្សែងសម្រាប់ខេត្តភាគឦសាន្តមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហាញឲ្យឃើញអំពីគុណភាពធនធានជលផល ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិ ដែលផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋាន។
កាលពីពេលថ្មីៗនេះ ក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និង អង្គការ WWF បានប្រទះឃើញ កូនផ្សោតទើបកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ស្ថិននៅភូមិកាំពី ឃុំសំបុក ស្រុ កចិត្របុរី ខេត្តក្រចេះ ដែលជាកូនផ្សោតទី៥ បានកើតនៅដើមឆ្នាំ២០២៥៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


