Connect with us

ព័ត៌មានជាតិ

សិស្ស និស្សិត យុវជន និង​សាធារណជន​ប្រមាណ ២៥០​នាក់ ទទួល​បានការ​កាត់សក់ ដោយ​ឥតគិតថ្លៃ ពី​សមាគម​មិត្ត​យើង

បានផុស

នៅ

ស្រប​ពេល​ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុង​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៧ ឆ្នាំ​២០២៤ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​អគារ​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ «​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​មិត្ត​យើង បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​មនុស្សធម៌ និង​មិត្តភាព តាមរយៈ​ប្រធានបទ “​សក់​និង​សម្រស់​របស់​មិត្ត​យើង​” ក្នុង​គោលបំណង​ដើរតួ​ជា​ស្ពាន​ដ៏ សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ អំពី ចំណេះដឹង​ផ្នែក​វិជ្ជាជីវៈ​សក់ និង​សម្រស់​ទៅដល់​បងប្អូន​ដែល មានបំណង​ចង់​ចាប់យក​ជំនាញ​ផ្នែក​វិជ្ជាជីវៈ​នេះ ក៏ដូចជា​ការ​ផ្តល់សេវា​កម្ម​ថែរក្សា​សក់ និង​សម្រស់​ទៅដល់​អ្នក​ដែលមាន​កង្វះខាត និង​កម្មករនិយោជិត​នៃ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ដែល​ពុំ​មានឱកាស ឬ​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​នូវ​សេវាកម្ម​មួយ​នេះ ពោល គឺជា​ការឆ្លើយតប​ទៅ នឹង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សមាគម​មិត្ត​យើង ក្នុង​ការជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

លោក ឡា វិបុល អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មិត្ត​យើង​បាន​លើកឡើងថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សមាគម​មិត្ត​យើង​រៀបចំ កម្មវិធី​“​សក់​និង​សម្រស់​របស់​មិត្ត​យើង​” ក្នុង​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

លោក​ក៏បាន​បញ្ជាក់​ថា ថ្ងៃនេះ​លោក​បាន​ដឹកនាំ​ក្រុម​សាឡ​ន និង​ហាង កាត់សក់​ល្បី​ៗ​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន ៧៥​នាក់ មកពី​២៥​សាឡ​ន​ផ្សេងៗ ដើម្បី​ចូលរួម​ជាមួយ​សមាគម​មិត្ត​យើង​ចំនួន ២​ថ្ងៃ ក្នុងការ​ផ្តល់នូវ​សេវាកម្ម​កាត់សក់​ក្នុង​គោលបំណង​ឲ្យ​ពួកគាត់​ទទួលបាន​នូវ​សេវាកម្ម​សក់​ស្អាត និង​អាច​ចូល​ទស្សនា​ស្នាដៃ​និស្សិត​ផលិត​ជា Drone, Robot និង​ឧបករណ៍​បច្ចេកទេស​ទំ​នើ​បៗ នៅក្នុង​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឬ បងប្អូន​ដែល​ចង់​រៀន​ជំនាញ​កាត់សក់ ក៏​អាច​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា L.I.C.E បាន ជាមួយ​គ្រូ​ជំនាញៗ និង​មានបទពិសោធន៍​ខ្ពស់​មកពី​ក្រៅប្រទេស​។

សូម​ជម្រាប​ថា ​ថ្មីៗ​នេះ​សមាគម​មិត្ត​យើង ក៏បាន និង​កំពុង​រៀបចំ​កម្មវិធី​ថ្មី​មួយទៀត​គឺ​កម្មវិធី​កាត់សក់​ចល័ត ក្រោម​កិច្ចសហការ​ជាមួយ បេឡា​ជាតិ​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​)​ដោយ​ឥតគិតថ្លៃ​ជូន​កម្មករ កម្មការិនី តាម​បណ្ដា​រោងចក្រ សហគ្រាស និង​អ្នក​ក្រៅ​ប្រព័ន្ធ នៅពេល​ល្ងាច​ថ្ងៃ​អង្គារ ក្នុង​អាទិត្យ​ទី​២ រៀងរាល់ខែ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម