ជីវិតកម្សាន្ដ
អតីតតន្ត្រីករឆ្នើមលោក ទូច សាគុណ លាក់ខ្លួនយ៉ាងកម្សត់ ខណៈជីវភាពខ្វះខាត
ក្រោយបាត់មុខពីវិថីសិល្បៈយូរឆ្នាំ អតីតតន្ត្រីករហ្គីតាបាសដ៏ឆ្នើម លោក ទូច សាគុណ ថ្មីៗ កន្លងមកនេះ មានការបង្ហើបពីអ្នកសិល្បៈថា បច្ចុប្បន្នលោកមានវ័យកាន់តែចាស់ហើយ ខណៈតន្ត្រីកររូបនេះ កំពុងរស់នៅយ៉ាងកម្សត់គ្មានអ្វីទីពឹងក្រៅពីពឹងលើប្រាក់ចូលនិវត្តន៍។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងលោក សុះ ម៉ាច បាននិយាយថា លោកបានទៅជួបអតីតតន្ត្រីកររៀមច្បងដែលបម្រើជាតិក្នុងវិស័យសិល្បៈអស់រយៈពេល ៣៤ ឆ្នាំ រួមជាមួយអ្នកសិល្បៈដទៃ រួមជំនាន់នៅវិទ្យុជាតិ។
លោកបន្តថា តន្ត្រីករហ្គីតាបាសដ៏ល្អឆ្នើមម្នាក់នេះ គឺ លោក ទូច សាគុណ លោកក៏ធ្លាប់ស្គាល់ និងច្រៀងក្នុងបារជាមួយគាត់ កាលពីអំឡុង ៣០ ឆ្នាំមុន។ លោក ទូច សាគុណ ជាប្អូនបង្កើតរបស់លោក ទូច សាលី ម្ចាស់បទ”ភក្ដីស្នេហ៍”។

លោក សុះ ម៉ាច បន្តទៀតថា ឥឡូវ លោក ទូច សាគុណ កម្សត់លាក់ខ្លួននៅបាត់ដឹង គ្មានអ្វីពឹង ក្រៅពីពឹងលើប្រាក់ចូលនិវត្តន៍ទេ។ ដោយឡែក បើនិយាយពីគ្រឿងឥស្សរិយយសថ្នាក់ជាតិដូចអ្នកសិល្បៈជំនាន់ចាស់ថ្មីដទៃដែលទើបទទួលបានពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី គឺគ្មានសោះ តែធ្លាប់ទទួលដែរពីក្រសួងព័ត៌មាន គឺ លោក ខៀវ កាញារិទ្ធ។
តារាចម្រៀង លោក សុះ ម៉ាច បាននិយាយទៀតថា “សម្រាប់យោបល់របស់ខ្ញុំ គួរតែផ្តល់ជូនពួកគាត់ដែលបម្រើជាតិក្នុងវិស័យសិល្បៈយូរបែបនេះ ក៏ជាការលើកទឹកចិត្ត ព្រោះវ័យរបស់ពួកគាត់កាន់តែចាស់ និងជរាហើយ មិនគួរមើលរំលងឡើយ”។

បន្ថែមពីនេះ លោក សុះ ម៉ាច លើកឡើងថា ”គួរតែស្រាវជ្រាវរកពួកគាត់មកផ្តល់នូវកិត្តិយសសម្រាប់ជីវិតចុងក្រោយផងចុះ វាជាគំរូល្អដល់អ្នកជំនាន់ក្រោយផងដែរ។ ខ្ញុំសូមទោស បើខ្ញុំសរសេរប៉ះពាល់អារម្មណ៍លោកអ្នក ទាំងនេះជាកាចូលរួមសំណូមពរក្រើនរំឭកប៉ុណ្ណោះ”៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


