ព័ត៌មានអន្ដរជាតិ
Donald Trump ទំនងអាចបន្តជាប្រធានាធិបតីអាណត្តិទី២ ទោះលទ្ធផលកំពុងតាមក្រោយ Joe Biden ក្តី
ស្ថានភាពលទ្ធផលបោះឆ្នោតនៅអាមេរិកពេលនេះ កំពុងឈានទៅដល់ទីបញ្ចប់ទៅហើយ ដោយបណ្តារដ្ឋសរុប ៤៣ បានប្រកាសសំឡេងឆ្នោត និងលទ្ធផលបណ្តោះអាសន្នរបស់ខ្លួន ខណៈរដ្ឋសំខាន់ៗដែលអាចសម្រេចជោគវាសនាប្រធានាធិបតីថ្មីរបស់មហាអំណាចមួយនេះ គឺនៅតែ ៧រដ្ឋទៀតប៉ុណ្ណោះ។
បើតាមលទ្ធផលបណ្តោះអាសន្ន លោក Joe Biden មកពីបក្សប្រជាធិបតេយ្យ ហាក់កំពុងនាំមុខក្នុងការគាំទ្រដោយទទួលបានកៅអីសរុប ២៣៨ ខណៈលោក Donald Trump មកពីបក្សសាធារណរដ្ឋ ទើបតែទទួលបានសំឡេង ២១៣ ប៉ុណ្ណោះ។
យ៉ាងណា យោងតាមរបាយការណ៍បឋមនៃការរាប់សន្លឹកឆ្នោតតាមបណ្តារដ្ឋនៅសេសសល់ទាំង ៧ លើកលែងតែរដ្ឋ Nevada ក្នុងនោះ Wisconsin, Michigan, North Carolina, Georgia, Alaska ពិសេស គឺរដ្ឋដែលអាចសម្រេចលទ្ធផលចាញ់ឈ្នះរវាងលោក Trump និងលោក Biden គឺរដ្ឋ Pennsylvania ជាដើមនោះ លទ្ធផលបណ្តោះអាសន្នសុទ្ធតែលោក Trump ជាអ្នកនាំមុខ ខណៈលទ្ធផលជាមធ្យមតាមបណ្តារដ្ឋទាំងនេះ សន្លឹកឆ្នោតគឺរាប់បានប្រមាណជាង ៩០% ទៅហើយ។
សម្រាប់រដ្ឋទាំង ៦ ដែលលោក Trump កំពុងនាំមុខសំឡេងឆ្នោត គឺមានអសនៈសរុប ៧៧ គ្រប់គ្រាន់អាចជួយឲ្យលោក Trump បន្តជាប្រធានាធិបតីដោយស្វ័យប្រវត្តិជាមួយលទ្ធផលសរុប ២៩០អសនៈ ខណៈការបោះត្នោតប្រធានាធិបតីអាមេរិក បេក្ខជនដែលទទួលបាន ២៧០ឡើងទៅ គឺគ្រប់គ្រាន់ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទៅហើយ។
ដោយឡែកសម្រាប់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាអាមេរិកវិញ បក្សប្រជាធិបតេយ្យបានកំពុងនាំមុខសម្រាប់កៅអីរដ្ឋសភា ជាមួយកៅអីឈ្នះបឋម ១៧៩ ទល់និង ១៧១ ខណៈបក្សដែលទទួលបាន ២១៨កៅអីមុនគេ គឺជាអ្នកឈ្នះ។ រីឯលទ្ធផលបោះត្នោតព្រឹទ្ធសភា បក្សសាធារណរដ្ឋជាអ្នកនាំមុខជាមួយ ៤៧កៅអី ទល់និង ៤៦កៅអី ខណៈបក្សទទួលបាន ៥០កៅអី គឺជាអ្នកទទួលបានជ័យជំនះ៕
ដោយ៖ សុភា
ប្រភព៖ Fox News
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី