Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង ​AstraZeneca ចំនួន​ ៣២៤ ពាន់ដូស​នឹងមកដល់កម្ពុជាខានស្អែកនេះ

បានផុស

នៅ

វ៉ាក់សាំង ​AstraZeneca ដែលផលិតនៅឥណ្ឌា​ មានឈ្មោះថា​ Covishield ចំនួន​ ៣២៤,០០០​ ដូស​ ផ្តល់ជាជំនួយដោយមជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) នឹងមកដល់កម្ពុជា​ នៅល្ងាចថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១​ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមប្រភពពី ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានឱ្យដឹងថា នៅល្ងាចនៃថ្ងៃអង្គារ ០៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZerea /SII) ចំនួន ៣២៤,០០០ ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ។

វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយ វ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។

មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមកដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោកនូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺ ភូរី៥-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម