ព័ត៌មានជាតិ
អ្នកនាំពាក្យរង៖ ការផ្សាយថា ថៃចាប់ខ្លួនពលករខ្មែរ ៤ពាន់នាក់ រយៈពេល១សប្ដាហ៍ ជាព័ត៌មានមិនច្បាស់លាស់
លោកស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការងារ បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ថា ការផ្សាយថា ថៃចាប់ខ្លួនពលករខ្មែរ ៤ពាន់នាក់ រយៈពេល ១សប្ដាហ៍ ជាព័ត៌មានមិនច្បាស់លាស់។

លោកស្រី ចេញមកបញ្ជាក់បែបនេះ ដោយសារ មានសារព័ត៌មានមួយចំនួនធំ បានចេញផ្សាយមិនត្រឹមត្រូវនូវតួលេខ និងអង្គហេតុមួយចំនួន។ អនុរដុ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងទី១ រូបនេះ បានឱ្យដឹងថា តាមការចេញផ្សាយលើទំព័រហ្វេសបុករបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅតាមសហគ្រាសចំនួន ១ ៧៧៤កន្លែង ដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នាក់ ក្នុងនោះពលករ កម្ពុជាចំនួន ៣ ៩៧១នាក់ មីយ៉ាន់ម៉ាចំនួន ២០ ១១១នាក់ ឡាវចំនួន ១ ៦៥៩នាក់ និងសញ្ជាតិផ្សេងៗចំនួន ៤៤៨នាក់។
ក្នុងប្រតិបត្តិការនោះ អាជ្ញាធរថៃបានឃាត់ខ្លួនពលករបរទេសមិនមានឯកសារគ្រប់គ្រាន់ចំនួន ២៤០នាក់ ដែលក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ មីយ៉ាន់ម៉ាចំនួន ១៩០នាក់ ឡាវចំនួន ៣៨នាក់ និងពលករសញ្ជាតិផ្សេងៗ ចំនួន ៤នាក់។

ជាមួយគ្នានោះ លោកស្រី បានលើកឡើងថា «មានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD)/ប័ណ្ណព្រំដែន ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការទេសចរណ៍ អាចឆ្លងដែនបានមែន ប៉ុន្តែមិនអាចធ្វើការងារស្របច្បាប់នៅប្រទេសថៃបាននោះទេ»។ យ៉ាងណាមិញ ដើម្បីក្លាយជាពលករស្របច្បាប់ ត្រូវមានឯកសារ ដូចខាងក្រោម៖
– លិខិតឆ្លងដែន + ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ ឬ
– លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) + ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ ឬ
– ប័ណ្ណព្រំដែន+ ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ។
លោកស្រីថា ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ឬឆ្លងដែនរកការងារធ្វើនៅប្រទេសថៃ ដោយប្រើប្រាស់ឯកសារ មិនរៀបរយ សូមសាធារណជនសាកសួរព័ត៌មាន អំពីឱកាសការងារនៅបរទេសតាមរយៈ Hotline លេខ១២៨៦/១២៩៧៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


