Connect with us

ព័ត៌មានជាតិ

មេសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីពក្នុងចេតនាបំបែកឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

បានផុស

នៅ

ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា លោក ហ៊ុយ សម្បត្តិ ថ្លែងថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» កំពុងជ្រៀតជ្រែកការងាររបស់សហជីព ធ្វើរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត ផ្សព្វផ្សាយព័ត៌មានមិនល្អ ញុះញង់ បំបែកបំបាក់ មានចេតនាឈប់ឱ្យមានការបញ្ជាទិញផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និងផលិតធ្វើដំណើររបស់កម្ពុជា ដែលជាការបំបែកឆ្នាំងបាយកម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា អង្គការសង់ត្រាល់ បានទទួលជំនួយពីបរទេសមួយឆ្នាំៗ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែមិនបានយកលុយនោះមករួមចំណែកជួយកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ អង្គការនេះបានធ្វើសកម្មភាពលើសដែនកំណត់របស់ខ្លួន ចូលមកជ្រៀតជ្រែកកិច្ចការសហជីព ចេញរបាយការណ៍មានចរិតនយោបាយលម្អៀង គ្មានយុត្តិធម៌ មិនឆ្លុះបញ្ចាំងការពិតនៃកម្មករនិយោជិតនៅកម្ពុជា។ អង្គការនេះមិនដែលមើលឃើញពីវឌ្ឍនភាព ដែលរាជរដ្ឋាភិបាលសម្រេចបានឡើយ។

លោកបញ្ជាក់ថា «អង្គការសង់ត្រាល់ និយាយធ្វើម៉េចឱ្យតែកម្ពុជាអាក្រក់លើឆាកអន្តរជាតិ និយាយធ្វើម៉េចឱ្យតែម្ចាស់ជំនួយ អ្នកបញ្ជាទិញ និងម្ចាស់ម៉ាកយីហោ ដកឥវ៉ាន់ឈប់ឱ្យកម្មករធ្វើ។ បើមិនធ្វើតាមសង់ត្រាល់ សង់ត្រាល់ប្តឹងទៅអ្នកបញ្ជាទិញ ម្ចាស់ជំនួយ ម្ចាស់ផ្លាកយីហោ ថាកម្ពុជាមិនល្អ អ៊ីចេះ១ អ៊ីចេះ២ ដល់ពេលគេដកឥវ៉ាន់ទៅ អ្នកដែល​រងផល​ប៉ះពាល់ គឺមានតែកម្មករនិយោជិតរាប់សិបម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា»។

ក្នុងនាមសហជីព លោក ហ៊ុយ សម្បត្តិ បានស្នើសុំទៅអង្គការសង់ត្រាល់ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពគឃ្លើនរបស់ខ្លួនក្នុងការជ្រៀតជ្រែកការងាររបស់សហជីព បញ្ឈប់ជាបន្ទាន់ការធ្វើរបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ និងបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពប្តឹងអ្នកបញ្ជាទិញឱ្យងាកចេញពីកម្ពុជា។ លោកថា បើសង់ត្រាល់មិនឈប់ទេ សហជីពតំណាងកម្មករនិយោជិតនៅទូទាំងប្រទេស និងបើកការតវ៉ាទ្រង់ទ្រាយធំ បញ្ឈប់សកម្មភាពអង្គការមួយនេះតែម្តង។

ប្រភពដដែលបញ្ជាក់បន្ថែមថា ការលូកដៃរបស់អង្គការសង់ត្រាល់ក្នុងរឿងសហជីព គឺជាការធ្វើព្យុះធ្វើភ្លៀង ធ្វើឱ្យបាត់បង់ការងាររបស់កម្មករនិយោជិត ដែលជាឆ្នាំងបាយរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ សកម្មភាពហួសព្រំដែនរបស់សង់ត្រាល់ បានធ្វើឱ្យ ខ្មែរបែកបាក់គ្នាតាមរយៈការងារសហជីព ដោយប្រើពាក្យលើកតម្កើងគ្នីគ្នារបស់ខ្លួនថាជា សហជីពឯករាជ្យ រីឯសហជីពផ្សេងទៀតថាជា សហជីពពណ៌លឿង ទង្វើររបស់អង្គការនេះក៏ជះឥទ្ធិពល ប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម