ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ចេញសៀវភៅ ស និយាយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដំបូងគេ
រដ្ឋលេខាធិការស្តីទីគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចំណាយពេល១ឆ្នាំ ក្នុងការរៀបរៀងសៀវភៅ ស ដែលនិយាយពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ធ្វើយ៉ាងណាឱ្យវិស័យនេះកាន់តែមានភាពល្អប្រសើរស្របតាមសម័យឌីជីថល។

លោក ហ៊ុយ វណ្ណៈ បានឱ្យកម្ពុជាថ្មីដឹងថា “សៀវភៅ ស” គឺជាសៀវភៅខ្លឹមសារសម្រាប់អនុវត្តផ្ទាល់ មិនមែនជាសៀវភៅមេរៀនដែលណែនាំពីរបៀបសរសេរព័ត៌មាននោះទេ ពោល គឺ អ្នកនៅលើទីតាំងព័ត៌មាន ធ្វើការផ្នែកព័ត៌មាន អ្នកអាន អ្នកមើល និងអ្នកចែកចាយព័ត៌មាន ពេលអានសៀវភៅនេះអាចយល់បាន ព្រមទាំងប្រើប្រាស់បណ្តាញសង្គមបានល្អប្រសើរ និងមានសុវត្ថិភាព អាចឱ្យអ្នកលេងបណ្តាញសង្គម ថ្លឹងថ្លែងបានមុននឹងជឿអ្វីមួយនៅលើបណ្តាញសង្គម។ ចំពោះសៀវភៅនេះ គឺមិនសំដៅតែអ្នកសារព័ត៌មានទើបអាចអានបាននោះទេ សូម្បីអ្នកផលិតមាតិកា ព្រះសង្ឃ អ្នកច្បាប់ និងសម្រាប់សាធារណជនទូទៅទុកជាចំណេះដឹង។

លោកបន្តថា សៀវភៅនេះ គឺលោកជាអ្នកដឹកនាំខ្លឹមសារ ចំណាយពេលធ្វើ១ឆ្នាំគត់ មានកម្រាស់១៥០ទំព័រ ដោយមានថ្នាក់ដឹកនាំ និងសហការី របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាជួយពិនិត្យ និងចងក្រងឡើងមក។ អ្វីដែលសំខាន់នោះគឺ លោក សុខចិត្តចំណាយទាំងគំនិត ពេលវេលា និងថវិកា ក្នុងការបោះពុម្ពសៀវភៅនេះ មានបំណងតែមួយគត់ គឺចង់ឱ្យក្រមសីលធម៌ សុជីវធម៌ និងតម្លៃរបស់ខ្មែរខ្ពស់។ មួយវិញទៀត លោក ហ៊ុយ វណ្ណៈ ចង់ឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះត្រូវបានចងក្រងឡើងមកជាសៀវភៅឱ្យបានច្បាស់លាស់ ជាចំណុចតម្រង់ទិសមួយ នៅពេលអានទៅផ្តល់ជាប្រយោជន៍ដល់អ្នកអាន ជាពិសេសអ្នកនៅខាងអាជីពសារព័ត៌មានតែម្តង ព្រោះសព្វថ្ងៃ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមិនត្រូវបានចងក្រងជាសៀវភៅនោះទេ។

ហេតុអ្វីបានជាសៀវភៅនេះមិនបញ្ចេញតាមប្រព័ន្ធអនឡាញ បែរជាបោះពុម្ពទៅវិញ? ត្រង់ចំណុចនេះ លោក ហ៊ុយ វណ្ណៈ បានឱ្យដឹងថា លោកចង់លើកទឹកចិត្តដល់ការអានសៀវភៅ ព្រោះអនឡាញងាយស្រួលណាស់ ដូចនេះលោកចង់ឱ្យមនុស្សគ្រប់គ្នាងាកមកឱ្យតម្លៃដល់ការអានដូចបរទេសដែរ ព្រោះការអានសៀវភៅជួយបណ្តុះស្មារតីបានច្រើន។ ចំពោះការបោះពុម្ពសៀវភៅនេះ លោករំពឹងថា គុណភាព ក្រមសីលធម៌ ក្នុងសម័យឌីជីថលនឹងល្អជាងមុន ព្រោះសព្វថ្ងៃលោកបារម្ភណាស់ចំពោះពាក្យពេចន៍អសីលធម៌របស់អ្នកឡាយតាមបណ្តាញសង្គមមួយចំនួន ដោយយកអំណាយមកសង្កត់លើខ្លឹមសារព័ត៌មាន។ ទោះបីជាការអាននេះមិនអាចទៅបានលឿន តែលោកជឿថានឹងមានតុល្យភាពថ្លឹងថ្លែងពីអ្វីគួរធ្វើ និងមិនគួរធ្វើ។
សូមបញ្ជាក់ថា “សៀវភៅ ស” ដែលនិយាយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះ នឹងដាក់សម្ពោធនៅខែសីហា ឆ្នាំ២០២៤ខាងមុខ។ មកដល់ពេលនេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ពីសៀវភៅ និងការបើកសម្ពោធ លោក ហ៊ុយ វណ្ណៈ បានឱ្យដឹងថាមានចំនួនច្រើនគួរសមដែរ។ “សៀវភៅ ស” គឺចែកជូនដោយឥតគិតថ្លៃ ប្រសិនជាសាធារណជនចាប់អារម្មណ៍ អាចទំនាក់ទំនងតាមទូរសព្ទលេខ ០៧៧ ៣៣៨ ១៣១ ដើម្បីទទួលបានសៀវភៅក្រមសីលធម៌នេះ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


