Connect with us

ព័ត៌មានជាតិ

AirAsia Malaysia បានចុះចតនៅព្រលានយន្ត​អន្តរជាតិនៃខេត្តព្រះសីហនុតាមការគ្រោងទុក

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia បានចុះចតជាផ្លូវការតាមការគ្រោងទុក​ដោយបានហោះហើរត្រង់ពី ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមកកាន់ខេត្តតំបន់ឆ្នេរ​នៃប្រទេសកម្ពុជានៅថ្ងៃទី៣ខែកក្កដានេះ។

បើយោងតាមការក្រុមហ៊ុន Cambodia Airports បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនមុននេះបន្តិចថា៖« AirAsia Malaysia បានចុះចតនៅខេត្តព្រះសីហនុហើយ! ?️ក្រមហ៊ុនអាកាសចរណ៍AirAsia Malaysia បានត្រឡប់មកភ្ជាប់ទីក្រុងកូឡាឡាំពួរ (KUL) ទៅកាន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ (KOS)ឡើងវិញ ជាមួយនឹងជើងហោះហើរ ៣ជើងក្នុងមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃនេះតទៅ!»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

« ត្រៀមខ្លួនសម្រាប់ការសម្រាកក្នុងបរិយាកាសឆ្នេរសមុទ្រឬនៅ? កក់ជើងហោះហើររបស់អ្នកឥឡូវនេះ! សូមអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានធ្វើឲ្យជើងហោះហើរនេះក្លាយជាការពិត! » នេះបើយោងតាម Cambodia Airports។

លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយលើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។

លោកបានលើកឡើងថា៖«តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយលើកំណាក់ផ្លូវនេះ​កាលមុនកូវីដ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។​ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ»។

កាលពីដើមខែឧសភាថ្មីៗនេះ​​​ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានបើកការ​ហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម