ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារលើកទឹកចិត្ត និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានបង្ហោះសារនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ ដែលមានខ្លឹមសារថា «សូមអរគុណ និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង»។ ស្របខណៈពេលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។
នៅក្នុងស្ថានភាពនេះ ក្រុមគ្រូពេទ្យ ត្រូវបានមើលឃើញថា ជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចេញពីក្នុងសហគមន៍ ក៏ដូចជាការប្រឈមផ្ទាល់ជាមួយនឹងជំងឺកូវីដ-១៩ ទន្ទឹមនោះក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ក្រសួងសុខាភិបាល៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន