ព័ត៌មានជាតិ
និយ័តករមូលបត្រកម្ពុជាក្រើនរំលឹកសាធារណជនជាពិសេសវិនិយោគិនចំពោះការក្លែងឯកសារ
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឱ្យដឹងនៅថ្ងៃព្រស្បត្តិ៍នេះថា កន្លងមកមានជុនទុច្ចរិតបានក្លែងឯកសារនិងប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំដើម្បីបោកប្រាស់សាធារណជនជាពិសេសវិនិយោគិនដែលអាចបណ្តាលឱ្យមានការចាញ់បោកឈានទៅដល់ការបាត់បង់នូវថវិកានានា។

បើយោងតាមសេចក្តីជូនដំណឹងរបស់ន.ម.ក. នៅថ្ងៃនេះថានិយ័តករមូលបត្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះ ន.ម.ក. បានពិនិត្យឃើញថាមានជនទុច្ចរិតមានបំណងមិនល្អបានក្លែងឯកសារដោយប្រើប្រាស់និមត្តសញ្ញា និងនាមករណ៍របស់ ន.ម.ក. ទាំងភាសាខ្មែរ និងអង់គ្លេស ត្រា និងនាមករណ៍របស់គណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងហត្ថលេខា និងឈ្មោះរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងចេតនាបន្លំបោកប្រាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់ណាមួយរបស់សាធារណជន ពិសេសអ្នកវិនិយោគក្នុងវិស័យមូលបត្រ។

ន.ម.ក. បានលើកឡើងថា៖«ដើម្បីជៀសវាងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុជាយថាហេតុ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងផ្តល់កិច្ចសហការផ្តល់ព័ត៌មានមកនាយកដ្ឋានកិច្ចការគតិយុត្តនៃន.ម.ក.»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


