ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រកាសអាសន្នពីជំងឺដាច់សរសៃឈាមខួរក្បាល ខណៈរលកកម្ដៅ វាយលុកខ្លាំង
ទីភ្នាក់ងារឧតុនិយមនិងក្រសួងបរិស្ថានជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីការឡើងកម្តៅដ៏ក្ដៅគគុក នៅតំបន់មួយចំនួននាភាគខាងកើត ខាងលិច និងភាគនិរតី។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍េជាតិជប៉ុន NHK កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤។

ជាមួយនឹងសេចក្ដីព្រមាននៅតំបន់ឆ្នេរប៉ាស៊ីហ្វិក, ក្រសួងឧតុនិយមជប៉ុនប្រកាសថា ចាប់ពីតំបន់ Kanto ទៅភាគខាងលិច នឹងមានសីតុណ្ហភាពកើនឡើង ពោលគឺពេលថ្ងៃនឹងឈានដល់ ៣៧អង្សាសេនៅក្នុងទីក្រុង Owase នៃខេត្ត Mie, ៣៦អង្សាសេនៅកណ្តាលទីក្រុងតូក្យូ ក៏ដូចជាទីក្រុង Shizuoka និងទីក្រុង Miyazaki ខណៈ ៣៥អង្សាសេនៅទីក្រុង Fukuoka។
សូមបញ្ជាក់ថា ក្រសួងបានចេញការព្រមាននេះ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សមួយចំនួន ត្រូវស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចៀសវាងការចេញទៅក្រៅផងដែរប្រសិនបើមិនចាំបាច់ ឬប្រើប្រាស់ម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវ ផឹកទឹកឲ្យគ្រប់គ្រាន់។ ចំណែកឪពុកម្ដាយត្រូវបានណែនាំ ឲ្យយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់ និងកុមារដែលងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


