ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអ៊ីស្រាអែល រៀបចំស្ទាក់ចាប់ក្រុមនាវាអន្តរជាតិ ប៉ុនប៉ងនាំជំនួយចូលតំបន់ហ្គាហ្សា
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងរៀបចំស្ទាក់ចាប់ និងរឹបអូសទូករបស់កងនាវាផ្តល់ជំនួយអន្តរជាតិ Global Sumud Flotilla ដែលស្វែងរកការបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលឆ្ពោះទៅតំបន់ហ្គាហ្សា ក្នុងដែនទឹកអន្តរជាតិនៃសមុទ្រមេឌីទែរ៉ាណេ។
កាសែតអ៊ីស្រាអែល Maariv ដែលបានដកស្រង់ប្រភពដែលមិនបញ្ចេញអត្តសញ្ញាណនៅថ្ងៃចន្ទ បានផ្សាយថា កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងរៀបចំបញ្ឈប់សកម្មភាពទូករបស់កងនាវា Flotilla ដែលធ្វើដំណើរចាកចេញពីប្រទេសតួកគី នឹងកំពុងឆ្ពោះទៅកាន់តំបន់ហ្គាហ្សា។

ប្រភពព័ត៌មានខាងលើ បាននិយាយថា កងទ័ពជើងទឹកអ៊ីស្រាអែលនឹងស្ទាក់ចាប់ទូកទាំងនោះក្នុងដែនទឹកអន្តរជាតិ មុនពេលពួកគេទៅដល់ដែនទឹកប៉ាឡេស្ទីន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល KAN នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថានឹងធ្វើកិច្ចប្រជុំសន្តិសុខមួយ ដើម្បីអនុម័តការរឹបអូសយកកងនាវានោះ។
គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចោទប្រកាន់តាំងពីឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជាង ៧២ ០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម និងជាអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។
យ៉ាងណា នៅព្រឹកថ្ងៃចន្ទ កងនាវាថា រកឃើញសកម្មភាពគួរឱ្យសង្ស័យ ដោយកប៉ាល់និងទូកដែលមិនស្គាល់អត្តសញ្ញាណចូលមកជិតនាវារបស់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រកាសថាខ្លួនបានចូលទៅក្នុងដែនទឹកអន្តរជាតិ។
កងនាវានោះ មានទូកអមចំនួន ៥៤គ្រឿង បានចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍ពីទីក្រុង Marmaris នៃប្រទេសតួកគីនៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលឆ្ពោះទៅតំបន់ហ្គាហ្សា៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


